ប៉ូឡូញ​ប្រកាស​តែងតាំង​អតីត​អ្នកចាត់ការ​ព័រទុយហ្កាល់ Fernando Santos ជា​អ្នកចាត់ការ​ក្រុម​ជម្រើសជាតិ

2023/01/25 05:30:11 pm        171

​បាល់ទាត់៖ ​អតីត​អ្នកចាត់ការ​ក្រុម​ជម្រើសជាតិ​ព័រទុយហ្កាល់​លោក Fernando Santos បាន​ក្លាយជា​អ្នកចាត់ការ​ក្រុម​ជម្រើសជាតិ​ប៉ូឡូញ​ជា​ផ្លូវការ ​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ទីក្រុង​វ៉ា​សឺ​វី​ប្រទេស​ប៉ូឡូញ​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ​។

​​បុរស​វ័យ ៦៨ឆ្នាំ​រូបនេះ​បាន​ចាក​ចេញពី​តំណែង​ក្រុម​ជម្រើសជាតិ​ព័រទុយហ្កាល់ ក្រោយ​ចាញ់​ម៉ា​រ៉ុ​កនៅ​វគ្គ ៨ក្រុម​ចុងក្រោយ World Cup 2022 នៅ​កាតា​ឆ្នាំមុន​។ ​​លោក Fernando Santos ត្រូវបាន​គេ​រិះគន់​ភាគច្រើន​ពី​កំហុស​ដែល​ដាក់ឱ្យ Cristiano Ronaldo នៅ​អង្គុយ​កៅអី​បម្រុង​ក្នុង​បរាជ័យ ១-០ ក្រោម​ស្នាដៃ​ម៉ា​រ៉ុ​ក​។ ​​លោក Fernando Santos បាន​ចូលមក​ដឹកនាំ​ព័រទុយហ្កាល់​កាលពី​ឆ្នាំ២០១៤ និង​បាន​ដឹកនាំ​ក្រុម​សរុប ១០៩ប្រកួត​ទទួល​សមិទ្ធផល​ឈ្នះ​ជើង​ឯក​ទ្វីបអឺរ៉ុប​កាលពី​ឆ្នាំ២០១៦ និង​ឈ្នះ​ជើងឯក UEFA Nations League ឆ្នាំ២០១៩​។ ​​លោក Santos ក៏​ធ្លាប់បាន​ដឹកនាំ​ក្រុម​ជម្រើសជាតិ​ក្រិ​ក​ផងដែរ​អំឡុង​ឆ្នាំ២០១០-១៤ ដោយបាន​នាំ​ក្រិ​ក​បង្ហាញខ្លួន​ជើងឯក​ទ្វីបអឺរ៉ុប និង World Cup តែ​ធ្លាក់​ត្រឹម​វគ្គ ១៦ក្រុម​ចុងក្រោយ​ដូចគ្នា​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        75
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        324
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        404

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm