អាកាសធាតុ​ត្រជាក់​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់ ១២៤​នាក់​ស្លាប់​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន

2023/01/25 05:37:54 pm        404

​អា​ហ្វ​ហ្គា​នី​ស្ថាន៖ ក្រុមមន្ត្រី​តា​លី​បង់​បាន​និយាយថា យ៉ាងហោចណាស់​មនុស្ស ១២៤នាក់​ស្លាប់​នៅក្នុង​សីតុណ្ហភាព​ត្រជាក់​ខ្លាំង​នៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។ អ្នកនាំពាក្យ​ក្រសួង​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​និយាយថា សត្វពាហនៈ​ប្រមាណ ៧​ម៉ឺន​ក្បាល​បាន​ងាប់​នៅក្នុង​រដូវរងា ដែល​ត្រជាក់​ខ្លាំង​បំផុត​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​កន្លងទៅនេះ​។

ទីភ្នាក់ងារ​ជំនួយ​ជាច្រើន​បាន​ផ្អាក​ប្រតិបត្តិការ​ជាច្រើន​សប្តាហ៍​កន្លងទៅនេះ បន្ទាប់ពី​ក្រុម​តា​លី​បង់​បាន​ហាមប្រាម​ស្ត្រី​អា​ហ្វ​ហ្គា​នី​ស្ថាន ​មិនឱ្យ​ធ្វើការ​នៅ​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​។ រដ្ឋមន្ត្រី​ក្រុម​តា​លី​បង់​ម្នាក់​និយាយថា ទោះបី​ជាមាន​អ្នកស្លាប់​ក៏ដោយក៏​បទបញ្ជា​នឹងមិន​ត្រូវបាន​ផ្លាស់ប្តូរ​ឡើយ​។​ រដ្ឋមន្ត្រី​ស្តីទី​ក្រសួង​គ្រប់គ្រង​គ្រោះមហន្តរាយលោក Mullah Mohammad Abbas Akhund បាន​ប្រាប់​សារព័ត៌មាន BBC ថា តំបន់​ជាច្រើន​នៃ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​បច្ចុប្បន្ន​ ត្រូវបាន​កាត់ផ្តាច់​ទាំងស្រុងដោយ​ការធ្លាក់​ព្រិល​។ ឧទ្ធម្ភាគចក្រ​យោធា​ត្រូវបាន​បញ្ជូនទៅ​ជួយសង្គ្រោះ ប៉ុន្តែ​មិនអាច​ចុះ​ចត​បាន​នៅ​តំបន់ភ្នំ​ភាគច្រើន​។​

​រដ្ឋមន្ត្រី​ស្តីទី​បាន​និយាយថា ការព្យាករណ៍​សម្រាប់រ​យៈ​ពេល ១០ថ្ងៃ​បន្ទាប់បង្ហាញថា សីតុណ្ហភាព​នឹងមាន​កម្តៅ​ល្មម​។ ប៉ុន្តែ​លោក​នៅតែ​ព្រួយបារម្ភ​អំពី​ការកើនឡើង​ចំនួន​អ្នកស្លាប់​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន និង​សត្វ​ចិញ្ចឹម​របស់​ពួកគេ​។ ​លោក Mullah Akhund និយាយថា ភាគច្រើន​នៃ​អ្នក​ដែល​បាន​បាត់​បង់ជីវិត​ដោយ​សារភាព​ត្រជាក់ ដូចជា​អ្នក​គង្វាល ឬ​អ្នក​រស់នៅក្នុង​តំបន់​ជនបទ​។ ពួកគេ​ពុំមាន​លទ្ធភាព​ទទួលបាន​ការថែទាំ​សុខភាព​នោះទេ​។ យើង​ព្រួយបារម្ភ​អំពី​អ្នក​ដែល​រស់នៅក្នុង​តំបន់ភ្នំ ខណៈផ្លូវ​ភាគច្រើន​ដែល​ឆ្លងកាត់​ភ្នំ​ត្រូវបាន​បិទ​ដោយសារតែ​ព្រិល​។ រថយន្ត​បាន​ជាប់គាំង​នៅ​ទីនោះ ហើយ​អ្នកដំណើរ​បាន​ស្លាប់​ក្នុង​សីតុណ្ហភាព​ត្រជាក់​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        383
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm