សម្តេច ហេង សំរិន ផ្ដាំឯកអគ្គរាជទូតកម្ពុជាប្រចាំបណ្តាប្រទេសនានាត្រូវរក្សា ការពារ និងលើកតម្លៃជាតិជានិច្ច

2023/01/25 05:43:42 pm        485

ភ្នំពេញ៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា បានអនុញ្ញាតឱ្យឯកអគ្គរាជទូត​វិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ទើបតែងតាំងថ្មីចំនួន ១០ រូប ប្រចាំនៅបណ្តាប្រទេសជាមិត្តនានាចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍នៅ​មុនពេលអញ្ជើញចេញទៅបំពេញបេសកកម្មការទូតនៅក្រៅប្រទេស។

ក្នុងឱកាសនេះ សម្តេចផ្តាំផ្ញើឯកអគ្គរាជទូតទាំងអស់ថា ទោះក្នុងកាលៈទេសៈណាក៏ដោយ ត្រូវរក្សា ការពារ និងលើកតម្លៃជាតិជានិច្ច។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានស្វាគមន៍និងអបអរសាទរចំពោះ ឯកឧត្តម លោកជំទាវ ដែលត្រូវបានរាជរដ្ឋាភិបាលផ្តល់សេចក្តីទុកចិត្តតែងតាំងជាឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅបណ្តាប្រទេសជាមិត្តរបស់កម្ពុជាចំនួន ១០ ប្រទេស។

ក្នុងនោះរួមមាន៖ ប្រទេសឥណ្ឌា, ប្រទេសគូវ៉ែត,ប្រទេសថៃឡង់ដ៏, ប្រទេសអូស្រ្តាលី, ប្រទេសគុយបា, ប្រទេសរុស្ស៊ី, ប្រទេសស្វីស, ប្រទេសមីយ៉ាន់ម៉ា, ប្រទេសប្រ៊ុយណេ និងប្រទេសម៉ាឡេស៊ី។

សម្តេច បានបញ្ជាក់ថា ចាប់ពីពេលនេះតទៅ ឯកឧត្តម លោកជំទាវ គឺជាឥស្សរជនជាន់ខ្ពស់ តំណាង​ឱ្យ​ព្រះរាជាណាចក្រកម្ពុជានៅបរទេស មានតួនាទីដ៏សំខាន់ ​ក្នុងការលើកកម្ពស់ទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយប្រទេសទាំងនោះ ពិសេសការលើកតម្កើង​កិត្យានុភាព​ជាតិ ឯករាជ្យ និងការការពារអធិបតេយ្យជាតិរបស់យើង ឱ្យខាងតែបាន។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ឯកឧត្តម លោកជំទាវ មានការងារសំខាន់ៗជាច្រើន​ដែលត្រូវ​បំពេញលើការងារនយោបាយការបរទេស ក្នុងស្ថានភាពដែលពិភពលោក មានការ​ប្រែប្រួល​ក្នុង​បរិបទថ្មី នៃសណ្ដាប់ធ្នាប់ពិភពលោក។ក្នុងកាលៈទេសៈបច្ចុប្បន្ន​ការស្តាសេដ្ឋកិច្ចសង្គម​ឱ្យងើបឡើងវិញបានឆាប់រហ័សជាកត្តាមួយដ៏សំខាន់ និងចាំបាច់ ដើម្បីរួមចំណែកលើកស្ទួយ​សេដ្ឋកិច្ចជាតិ។

សម្ដេច ហេង សំរិន បានផ្តល់អនុសាសន៍ដល់ឯកអគ្គរាជទូតទាំងអស់ត្រូវតម្កល់​ប្រយោជន៍ជាតិជាធំ។ ទោះក្នុងកាលៈទេសៈណាក៏ដោយ ត្រូវរក្សា ការពារ និងលើកតម្លៃជាតិជានិច្ច ជាដើម។ ត្រូវយកចិត្តទុកដាក់ជួយសម្របសម្រួល និងដោះស្រាយបញ្ហានានារបស់ពលរដ្ឋឱ្យ​មានប្រសិទ្ធភាព និងទាន់ពេលវេលា តាមរយៈការបង្កើតទំនាក់ទំនង ឱ្យបានខ្ជាប់ខ្ជួនជាមួយ បងប្អូនពលរដ្ឋខ្មែរជាដើម។

ឯកឧត្តម កុយ គួង ដែលត្រូវបានរាជរដ្ឋាភិបាលតែងតំាងជា ឯកអគ្គរាជទូតប្រចាំនៅប្រទេសឥណ្ឌា​បានគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់បំផុតជូនសម្តេចប្រធានរដ្ឋសភា ដែលបានអនុញ្ញាត​ឱ្យរូប​ឯកឧត្តមនិងសហការីទំាងអស់បានចូលជួបសម្តែងការគួរសម ជម្រាបលាពិសេសទទួល​អនុសាសន៍​ដើម្បីអនុវត្តការងារក្នុងការបម្រើប្រទេសជាតិនៅលើឆាកអន្តរជាតិ៕

អត្ថបទដែលទាក់ទង

ទូតកម្ពុជាប្រចាំនៅជប៉ុន៖ ​យុវជនមាន​តួនាទីសំខាន់​​ក្នុង​ការ​រួម​ចំណែក​ពង្រឹង​ទំនាក់​ទំនង​រវាង​កម្ពុជា​-ជប៉ុន ឱ្យកាន់តែរឹងមាំថែមទៀត
2026/09/26 05:51:56 pm        1
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់
2026/09/26 05:36:18 pm        1
សិស្សានុសិស្ស​ លោកគ្រូអ្នកគ្រូ រួមទាំង​អាណាព្យាបាល​ នៅក្រុងស្ទឹងត្រែង ចំនួន ៣ ៥៩៩នាក់ ទទួលបានសេវាព្យាបាលពីក្រុមគ្រូពេទ្យ TYDA
2026/09/26 05:30:02 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទូតកម្ពុជាប្រចាំនៅជប៉ុន៖ ​យុវជនមាន​តួនាទីសំខាន់​​ក្នុង​ការ​រួម​ចំណែក​ពង្រឹង​ទំនាក់​ទំនង​រវាង​កម្ពុជា​-ជប៉ុន ឱ្យកាន់តែរឹងមាំថែមទៀត

2026/09/26 05:51:56 pm
​អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់
2026/09/26 05:36:18 pm
​សិស្សានុសិស្ស​ លោកគ្រូអ្នកគ្រូ រួមទាំង​អាណាព្យាបាល​ នៅក្រុងស្ទឹងត្រែង ចំនួន ៣ ៥៩៩នាក់ ទទួលបានសេវាព្យាបាលពីក្រុមគ្រូពេទ្យ TYDA
2026/09/26 05:30:02 pm
​ក្រសួងការងារបន្តផ្សព្វផ្សាយឱកាសការងារជាច្រើនម៉ឺនកន្លែងក្នុងស្រុក ដល់យុវជន និងអតីតពលករ នៅខេត្តប៉ៃលិន-បាត់ដំបង
2026/09/26 05:23:31 pm
​ក្រុមការងារចលនាស្ត្រី នៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្ដាល ប្តេជ្ញាបន្តសកម្មភាពបម្រើពលរដ្ឋដោយបេះដូងនិងស្មោះត្រង់
2026/09/26 05:16:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/24 09:47:51 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/25 11:34:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/26 04:53:45 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/25 12:53:36 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm