ក្រុមហ៊ុនធំៗចំនួន៩ នឹងផ្តល់ឱកាសការងារថ្មីជិត១ពាន់កន្លែងបន្ថែមទៀត ដល់យុវជនក្នុងវេទិកាការងាររបស់ NEA ស្អែកនេះ

2023/01/25 06:10:45 pm        380

ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងសហការជាមួយ សសយក វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំវេទិកាការងារប្រចាំខែដោយមានក្រុមហ៊ុនធំៗចំនួន៩ ចូលរួមដោយនាំយកឱកាសការងារថ្មីបន្ថែមទៀតចំនួន ៨៩០កន្លែង ជូនយុវជន សិស្ស/នស្សិត និងអ្នកស្វែងរកការងារធ្វើ។

វេទិកាការងារនេះ នឹងត្រូវរៀបចំឡើងចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

មន្ត្រីទីភ្នាក់ងារជាតិមុខរបរ និងការងារ និងមន្ត្រីជ្រើសរើសបុគ្គលិកជាន់ខ្ពស់ នៃក្រុមហ៊ុននានា បាននិយាយថា គ្រឹះស្ថាន និងក្រុមហ៊ុននានាដែលបានសហការជាមួយ NEA ជាច្រើនលើកមកនេះ គឺមានភាពងាយស្រួលយ៉ាងខ្លាំង ក្នុងការជ្រើសរើសបុគ្គលិក និងបានទទួលបុគ្គលិក ក៏ដូចជា​សិស្សនិស្សិត​ជាច្រើន មកប្រើការនៅក្នុងអង្គភាពរបស់ខ្លួន តាមរយៈពិព័រណ៍ការងារនេះ។ ប៉ុន្តែដោយសារការវិវឌ្ឍ និងភាពរីកចម្រើនរបស់ក្រុមហ៊ុន ទើបពួកក្រុមពួកគាត់មកចូលរួមជាថ្មីទៀត ព្រោះពួកគាត់បានចាត់ទុកថា NEAជាស្ថានប័នរដ្ឋមួយដ៏សំខាន់សម្រាប់ជួយដល់និយោជក និងនិយោជិតជួបគ្នា ហើយក៏ជាកន្លែងសម្រាប់អ្នកមានបំណងផ្លាស់ប្តូរការងារ អាចផ្លាស់ប្តូរការងារ ឬចង់ស្វែងរកការងារបានយ៉ាងងាយ។

ជាក់ស្តែងនៅក្នុងវេទិកាការងារនៅថ្ងៃទី២៦ស្អែកនេះ ក្រុមហ៊ុននានាខាងលើ នឹងនាំយកឱកាសការ​ងារ​ជិត​ប្រមាណជិត ១,០០០កន្លែង សម្រាប់អ្នកដែលចង់ស្វែងរការងារធ្វើនៅ​តាមបណ្តាសាខា​របស់ក្រុមហ៊ុន ហើយក្រុមហ៊ុនដែលចូលរួម សង្ឃឹមយ៉ាងមុតមាំថា ការចូលរួមសហការជាមួយ NEA របស់ពួកគេ នឹងរួមចំណែកដ៏សំខាន់ក្នុងការជ្រើសរើសបុគ្គលិក ប្រកបដោយគុណភាព និងទាន់តម្រូវការ។

មន្ត្រីទីភ្នាក់ងារជាតិមុខរបរ និងការងារ បញ្ជាក់ដែរថា វេទិកាការងារនេះ នឹងត្រូវរៀបចំដោយអនុវត្ត​យ៉ាង​ម៉ត់ចត់ នូវវិធានការណ៍សុខាភិបាលស្របតាមការណែនាំ​របស់ក្រសួងសុខាភិបាល គឺ ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ កូវីដ-១៩ ដើម្បីអាចធានាបាននូវសុវត្ថិភាព និងទំនុកចិត្តក្នុងការជ្រើស រើសកម្លាំងពលកម្ម និងទទួលបានឱកាសការងារសម្រាប់ភាគី និយោជក និងអ្នកស្វែងរកការងារ។

ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងារ រាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm