វាយកូនបាល់៖ កីឡាការិនីវាយកូនបាល់បេឡារុស Victoria Azarenka បានបន្តដំណើរស្វែងរកពាន Grand Slam លើកទី៣ ក្នុងអាជីព ក្រោយយកឈ្នះកីឡាការិនីអាមេរិក Jessica Pegula នៅវគ្គ ៨នាក់ចុងក្រោយ។

កីឡាករវ័យ ៣៣ឆ្នាំឈរលំដាប់លេខ ២៤ ក្នុងកម្មវិធី Azarenka បានយកឈ្នះដោយលទ្ធផល ២សិតផ្ទួនៗ ៦-៤ និង ៦-១។ Jessica Pegula គឺជាកីឡាការិនីដែលមានចំណាត់ថ្នាក់ខ្ពស់បំផុតដែលនៅសល់នៅ Australian Open នេះ។ ជុំបន្ត Victoria Azarenka នឹងត្រូវជួបជាមួយជើងឯក Wimbledon, Elena Rybakina ដែលបានទម្លាក់កីឡាការិនីកាហ្សាក់ស្ថាន Jelena Ostapenko។ Rybakina បច្ចុប្បន្នវ័យ ២៣ឆ្នាំធ្វើបានយ៉ាងល្អក្នុងការប្រកួតម្សិលមិញនេះ ជាមួយនឹងការយកពិន្ទុបានពីការវាយសេវាចេញ ១១លើកដើម្បីយកឈ្នះលើ Ostapenko ៦-២ និង ៦-៤។ ការប្រកួតរវាងអ្នកទាំងពីរចំណាយពេល ១ម៉ោង ១៩នាទីបន្ទាប់ពីបានពន្យារពេលដោយសារភ្លៀងធ្លាក់៕
អត្ថបទ៖នាង សុភាវុធ