សម្ដេចតេជោ៖ គម្រោងសាងសង់ស្តូបមិត្តភាពបារាំង-កម្ពុជា ឡើងវិញជានិមិត្តរូបនៃមិត្តភាព

2023/01/25 07:55:37 pm        386

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា មានប្រសាសន៍ថា កម្ពុជា បារាំងមាន​គម្រោងសាងសង់ស្តូបរូបសំណាកមិត្តភាពបារាំង -កម្ពុជា ឡើងវិញហើយរូប​សំណាកនោះ គឺជានិមិត្តរូបនៃមិត្តភាព និងសមិទ្ធផលដែលបារាំងតែងតែជួយដល់កម្ពុជា។

សម្តេចតេជោ បានអញ្ជើញលើកឡើងយ៉ាងដូច្នេះ ក្នុងឱកាសអនុញ្ញាតឱ្យប្រតិភូបារាំង​ដឹកនាំ​ដោយ​ឯកឧត្តម អូលីវៀ ប៊ិច (Olivier BECHT) រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រី ក្រសួងអឺរ៉ុបនិងការបរទេសបារាំង ចូលជួបសំដែងការគួរសមនិងពិភាក្សាការងារនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៥មករានេះ។

ក្រោយជំនួបត្រូវបានបញ្ចប់ ​ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានប្រាប់ដល់​ក្រុមអ្នកសារព័ត៌មានថា ឯកឧត្តម អូលីវៀ បានគោរពថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោ ចំពោះ​ការកសាងស្ដូបរំលឹកដល់វីរជនកម្ពុជា-បារាំង ដែលបានពលីជីវិតក្នុងសង្គ្រាម​លោកលើក​ទី១​។

ឯកឧត្តម បានប្រសាសន៍ថា នេះជានិមិត្តរូបនៃមិត្តភាព និងសាមគ្គីភាពរវាងកម្ពុជាបារាំង។ ឯកឧត្តម បានគោរពជម្រាប​ជូនសម្ដេចតេជោថា មិត្តភាពរវាង​ប្រទេស​យើងទាំងពីរគឺ​ចាប់ផ្ដើមចេញអំពីវប្បធម៌​ហើយតាមរយៈវប្បធម៌នេះ បានធ្វើការពង្រីកទៅកាន់វិស័យដទៃទៀតដូចជា៖ វិស័យអប់រំ វិនិយោគ បរិស្ថាន ​ហេដ្ឋារចនាសម្ព័ន្ធ ​រថភ្លើងល្បឿនលឿន​ វិស័យសេដ្ឋកិច្ច ​ពាណិជ្ជកម្ម និងវិស័យ​កសិកម្ម​ជាដើម ហើយឯកឧត្តម អូលីវៀ ​បានមានប្រសាសន៍បន្ថែមថា បារាំងបានត្រៀមខ្លួនជាស្រេចក្នុងការ​ជួយ​ពង្រឹង​កិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យខាងលើនេះ។

ជាការឆ្លើយតប សម្ដេចតេជោ បានសំដែងនូវការរីករាយជាមួយទំនាក់ទំនង​ និងកិច្ច​សហប្រតិបត្តិការ​រវាងប្រទេស​​ទាំងពីរ ​ជាពិសេសបន្ទាប់ពីជំនួបផ្ទាល់រវាង​សម្ដេច ជាមួយនឹង​ប្រធានាធិបតី​​បារាំង លោក ម៉ាក្រុង កាលពីខែធ្នូកន្លងទៅ។

សម្ដេចបានមានប្រសាសន៍ថា រូបសំណាកដែលកំពុងត្រៀមធ្វើការសាងសង់នោះគឺបាន​សាងសង់​ឡើងកាលពីឆ្នាំ១៩២៥​ ប៉ុន្តែត្រូវបានបំផ្លាញចោលនាសម័យប៉ុលពត ។ រូបសំណាកនេះគឺជានិមិត្តរូបនៃមិត្តភាពនិងសមិទ្ធផល ​នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយ​ឆ្លៀតក្នុងឱកាសនោះ សម្ដេចតេជោក៏បានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាល​និងប្រជាជនបារាំង ដែលកន្លងមកតែងតែបានជួយដល់កម្ពុជា៕អត្ថបទ៖ មុត សុទ្ធ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        193
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm