កម្ពុជាបានអនុញ្ញាតឱ្យវិនិយោគទុន ១០០% សម្រាប់ផ្លូវដែកល្បឿនលឿនថ្មីពីភ្នំពេញ ទៅកាន់ទីក្រុងហូជីមិញ

2023/01/25 08:16:00 pm        734

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រាប់ប្រតិភូវិនិយោគបារាំងថា កម្ពុជាបានអនុញ្ញាតឱ្យវិនិយោគទុន១០០% សម្រាប់ផ្លូវដែកល្បឿនលឿនថ្មី​ពីភ្នំពេញ​ទៅ​កាន់​ទីក្រុងហូជីមិញ ។

សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ប្រតិភូវិនិយោគបារាំងដឹកនាំដោយលោក រដ្ឋមន្ត្រី​ប្រតិភូអម​ក្រសួង​អឺរ៉ុប និងការបរទេសបារាំងទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេសការទាក់ទាញវិនិយោគិន​និងជនជាតិបារាំង នៅបរទេស អូលីវេ្យ បិច (Olivier Becht) នៅក្នុងជំនួបការងារ នាព្រឹកថ្ងៃទី ២៥ ខេមករា ២០២៣ នៅវិមានសន្តិភាពរាជធានីភ្នំពេញ។

លោកអូលីវ្យេ និង ប្រតិភូទាំងមូលបាន គោរពជម្រាបជូនសម្ដេចតេជោថា ប្រតិភូទាំងអស់គ្នាមាន​ជំនឿ​លើ​ការវិនិយោគនៅកម្ពុជាយ៉ាងខ្លាំង​ដោយឈរមូលហេតុថា​កម្ពុជាបានចាប់ផ្ដើមពីចំណុច​សូន្យ​ហើយបានបំបែកឯកតកម្មលើការជំរុញ កំណើនសេដ្ឋកិច្ចក្នុងរង្វង់៧ភាគ រយៈ ពេល២០ឆ្នាំ។កម្ពុជាបន្តធ្វើកំណែទម្រង់ បរិយាកាសអំណោយផលដល់ការវិនិ យោគនៅកម្ពុជា​និងកម្ពុជាកំពុង​មាន​អ្នក​ដែល​​មានចំណូលមធ្យមច្រើន។ក្នុង ន័យនេះប្រតិភូវិនិយោគបារាំងសម្រេចធ្វើការ​ជាមួយ​កម្ពុជាវិនិយោគលើវិស័យរដ្ឋភ្លើងល្បឿនលឿន ការដឹកជញ្ជូនតាម ផ្លូវទឹក និង ផ្លូវគោក សំណង់ ថាមពលនិងវិស័យដទៃទៀត និងសុំស្វែងយល់ពីសម្ដេចតេជោហ៊ុនសែនលើវិស័យវិនិ យោគជា​អាទិភាព​របស់កម្ពុជា។

ជាការឆ្លើយតបសម្ដេចតេជោ បានជម្រា បជូនគណៈប្រតិភូវិនិយោគបារាំងទាំង មូលថា កម្ពុជា​បានអនុញ្ញាត​ឱ្យវិនិយោគ ទុន១០០ % សម្រាប់ផ្លូវដែកថ្មីល្បឿនលឿនពីភ្នំពេញ​​ទៅកាន់ទីក្រុង​​ហូជីមិញ ។ចំពោះផ្លូវដែក២ ខ្សែទៀតដែលមាន ស្រាប់ពីភ្នំពេញទៅកំពង់សោមនិងពីភ្នំពេញទៅ​ប៉ោយប៉ែត​នឹងត្រូវការពង្រីកហើយលើកទឹកចិត្តអ្នកវិនិយោគពីវិស័យឯកជនតាមរយៈ BOT ។ពាក់ពាល់ថាមពលស្អាតសម្ដេចតេជោបានជម្រា បជូនគណៈប្រតិភពថាកម្ពុជាកំពុងប្រើ ប្រាស់ថាមពលស្អាតប្រមាណ ៦២ភាគ រយហើយហើយកំពុងទាក់ទាញវិនិយោ គមកបន្ថែមទៀត​តែមិនអនុញ្ញាតឲ្យបង្កើតរោងចក្រអគ្គិសនីដែលប្រើប្រាស់ធ្យូងថ្មថ្មីឬធ្វើទំនប់វារី អគ្គិសនីកាត់ទន្លេ មេគង្គឡើយ ។ ជាមួយនេះកម្ពុជាកំពុងលើកទឹកចិត្តឱ្យមានការប្រើប្រាស់ថាមពលដោយពន្លឺវ​ព្រះអាទិត្យ ។

សម្ដេចតេជោ ក៏បានជម្រាបជូនប្រតិភូអំពីអាទិភាពនៃការវិនិយោគនៅកម្ពុជា នោះគឺការជំរុញនយោបាយឧស្សាហកម្ម ជំរុញឲ្យមានការវិនិយោគលើវិស័យ​ឧស្សាហកម្មបច្ចេក​វិទ្យាជាន់ខ្ពស់ ជំរុញឲ្យមានការវិនិយោគលើវិស័យឧស្សាហ កម្មកែច្នៃដែលកម្ពុជាមានវត្ថុធាតុ​ដើមជាច្រើនដូចជាគ្រាប់ស្វាយចន្ទីដំឡូងមី ស្រូវ។ល។មិនត្រឹមតែសម្រាប់ទីផ្សាកម្ពុជា​ទេគឺសម្រាប់នាំចេញទៅកាន់ទីផ្សារដទៃទៀតដែលជាដៃគូរបស់កម្ពុជា ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm