ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​រដ្ឋ​ Johor ជនរងគ្រោះ​ជាង​ ៣,៤០០​នាក់​ត្រូវបាន​ជម្លៀស​ទៅកាន់​មជ្ឈមណ្ឌល​សង្គ្រោះ

2023/01/25 09:33:09 pm        420

​ម៉ាឡេស៊ី៖ ជនរងគ្រោះ​ដោយ​ទឹកជំនន់​ជិត ៣,៥០០​នាក់​ត្រូវបាន​គេ​ផ្តល់​ទីជម្រក​នៅក្នុង​មជ្ឈមណ្ឌល​សង្គ្រោះ​បណ្តោះអាសន្ន​នៅ​ទូទាំង​រដ្ឋ Johor ប្រទេស​ម៉ាឡេស៊ីនៅ​ថ្ងៃ​ពុធ​នេះ ខណៈ​ភ្លៀង​ធ្លាក់​ខ្លាំង​នៅតែ​បន្ត​ធ្លាក់​នៅ​តំបន់​នៃ​រដ្ឋ​នេះ​។​

​យោងតាម​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​ជាតិ​​ម៉ាឡេស៊ី​បាន​ឲ្យ​ដឹងថា រដ្ឋ Johor បាន​កត់ត្រា​ជនរងគ្រោះ​ដោយ​ទឹកជំនន់​ចំនួន ៣,៤៨២​នាក់​គិត​ត្រឹម​ម៉ោង ៦ព្រឹក​ថ្ងៃ​ពុធ​។ នេះ​គឺជា​ការកើនឡើង​ពី​ជនរងគ្រោះ​ដោយ​ទឹកជំនន់​ចំនួន ២,៩១២​នាក់ដែល​ត្រូវបាន​កត់ត្រា​ដោយ​ទីភ្នាក់ងារ​នេះ​កាលពី ៦ម៉ោង​មុន​។ គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​របស់​រដ្ឋបាន​និយាយថា ​ពេលនេះមាន​មជ្ឈមណ្ឌល​សង្គ្រោះ​ចំនួន ៣៥​កន្លែងកំពុងដំណើរការ​នៅក្នុង​រដ្ឋ Johor បន្ទាប់ពី​មជ្ឈមណ្ឌល​ចំនួន ៥​កន្លែង​ផ្សេងទៀត​ត្រូវបាន​បើក​នៅក្នុង​ស្រុក​ចំនួន​៥​។ គណកម្មាធិការ​និយាយ​ថា ស្រុក សេ​ហ្គា​ម៉ា​ត ​(Segamat) គឺជា​ស្រុក​ដែល​រង​ផលប៉ះពាល់​ខ្លាំង​បំផុត​ដោយ​ទឹកជំនន់ ដែលមាន​មនុស្ស ១,៣៩២​នាក់ស្នាក់​នៅក្នុង​មណ្ឌល​សង្គ្រោះ​ចំនួន ​១៣​កន្លែង។​

​ក្រសួង​ឧតុនិយម​ម៉ាឡេស៊ីបាន​ព្យាករណ៍​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ថា នឹងមាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជា​បន្តបន្ទាប់​នៅក្នុង​រដ្ឋ Johor ដោយ​ក្រសួង​បានចេញ​ការព្រមាន ​សម្រាប់​ភ្លៀង​ធ្លាក់​ខ្លាំង​នៅក្នុង​ស្រុក​ដែល​រង​ផលប៉ះពាល់​ចំនួន​ ៦​ស្រុក​។ កាលពី​ខែ​មុន ឧបនាយករដ្ឋមន្ត្រី​ម៉ាឡេស៊ីលោក Ahmad Zahid Hamidi ដែលជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​មជ្ឈិម បាន​អំពាវនាវ​ឱ្យមាន​វិធានការ​រយៈពេល​វែង​ភ្លាមៗ ដើម្បី​ដោះស្រាយ​បញ្ហា​ទឹកជំនន់​របស់​ប្រទេស រួមទាំង​គម្រោង​កាត់បន្ថយ​ទឹកជំនន់​។ កិច្ចខិតខំ​ប្រឹងប្រែង​គ្រប់គ្រង​ទឹកជំនន់​បែបនេះនៅពេលដែល​បានបញ្ចប់ វា​អាច​ធានាបាន​នូវ​ការគ្រប់គ្រង​ទឹកជំនន់​រយៈពេល​វែង​ដ៏​ល្អ​រហូតដល់​ឆ្នាំ២១០០៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm