Joshua Kimmich សង្គ្រោះ Bayern Munich ពី​បរាជ័យ​ក្នុងផ្ទះ​ខ្លួនឯង​

2023/01/25 09:37:23 pm        58

​បាល់ទាត់៖ ​ខ្សែបម្រើ​អាល្លឺម៉ង់ Joshua Kimmich បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​បាល់​ចុង​ម៉ោង​ដើម្បី​សង្គ្រោះ​ក្រុម​កំពូល​តារាង Bayern Munich ពី​បរាជ័យ​ក្នុង​ទឹកដី​ខ្លួនឯង​ពេល​ទទួល FC Cologne យប់មិញ​សប្តាហ៍​ទី១៧ នៃ​ក្របខណ្ឌ​អាល្លឺម៉ង់ Bundesliga​។

​​Ellyse Skhiri បាន​ស៊ុត​បញ្ចូល​ទី​បើក​ការនាំ​មុខ​ឱ្យ​ក្រុម​ភ្ញៀវ Cologne តាំងពី​នាទី​ទី៤ ហើយក៏​រំពឹងថា​នឹង​បាន ៣ពិន្ទុ​ដ៏​កម្រ​ពី​ទឹកដី Bayern Munich ផងដែរ​ ខណៈ​ការប្រកួត​ហៀបនឹង​ចប់​ទៅ​ហើយ​នោះ​។ ​​ផ្ទុយទៅវិញ​ការ​ស៊ុត​ពី​ក្រៅ​ប្រអប់​គ្រោះថ្នាក់​ពី​ចម្ងាយ​របស់ Joshua Kimmich នៅ​នាទី​ទី​៩០ បាន​សង្គ្រោះ Bayern Munich ពី​បរាជ័យ​ក្នុង​ផ្ទះ​ខ្លួនឯង​។ ​​Bayern Munich នៅតែ​បន្ត​នាំមុខគេ​ក្នុង​តារាង​ដដែល​មាន ៣៦ពិន្ទុ​ដាច់​ក្រុម​លេខ២ RB Leipzig ៤ពិន្ទុ​។

​​Leipzig យប់មិញ​បាន​បំបាក់​ក្រុម​បាត​តារាង Schalke ដោយ​លទ្ធផល​ធំធេង ៦-១ ដើម្បី​ឡើងមក​លេខ២​។ ​Andre Silva រកបាន​ពីរ​គ្រាប់​ម្នាក់ឯង​ក្នុងការ​ប្រកួត​នេះ ខណៈ​បួន​គ្រាប់​ទៀត​រកបាន​ដោយ​កីឡាករ​បួន​នាក់​ផ្សេងគ្នា​រួមមាន Benjamin Henrichs, Timo Werner, Dani Olmo និង Yussuf Poulsen​។ ​​ក្រុម​លេខ៣ និងលេខ៤ Frankfurt និង Union Berlin ដែលមាន ៣០ពិន្ទុ​ស្មើគ្នា​ត្រូវ​ប្រកួត​យប់​នេះ​ដោយ Frankfurt ទៅផ្ទះ Freiburg ឯ Union Berlin ទៅផ្ទះ Werder Bremen៕

អត្ថបទ​៖​នាង សុភាវុធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm