រដ្ឋបាលរាជធានីកំពុងស្ថាបនាកែលម្អ និងតុបតែងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ឆ្ពោះទៅពហុកីឡដ្ឋានជាតិមរតកតេជោ

2023/01/25 10:10:48 pm        262

ភ្នំពេញ៖១០០ថ្ងៃទៀតឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេម តម្រាយផ្លូវចំនួន៤ខ្សែ ឆ្ពោះទៅពហុកីឡដ្ឋានជាតិមរតកតេជោ កំពុងត្រូវបានរដ្ឋបាលរាជធានីភ្នំពេញសាងសង់ និងកែលម្អ ដើម្បីទទួលស្វាគមន៍ព្រឹត្តិការណ៍កីឡាដ៏ធំមួយនេះ​ និងដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ក្នុងនាម​ជាម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣នេះ។

លោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា មកដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះ ​គឺជាពេលវេលាមួយដែលកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេម និង​អាស៊ានប៉ារ៉ាហ្គេម ​បានចាប់ផ្ដើមយុទ្ធនាការណ៍រាប់ថយក្រោយ១០០ថ្ងៃ ​ជាមួយព្រឹត្តិការណ៍នេះ រដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងរៀបចំការងារមួយចំណែកផងដែរ ទៅលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ។

លោក ម៉េត មាសភក្ដី បានបញ្ជាក់ថា ជាក់ស្ដែងនៅពេលនេះរដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុង​ចាក់កៅ​ស៊ូឡើងវិញ​លើផ្លូវជាតិលេខ៦ ​ដោយមានរៀបចំខឿន ផ្លូវថ្មើរជើង ​ចិញ្ចើមផ្លូវ ពីរង្វង់​មូលព្រហ្មជ្រោយចង្វារ ​ដល់ស្ពានទី១២ ព្រំប្រទល់ខេត្តកណ្តាល ​ដែលមានប្រវែងប្រមាណជា ១៥គីឡូម៉េត្រ ព្រោះផ្លូវនេះជាផ្លូវធំ ​ដើម្បីសម្រួលការធ្វើដំណើរឆ្ពោះទៅពហុកីឡដ្ឋាន​ជាតិមរតកតេជោ។ ការដ្ឋានផ្លូវជាតិលេខ៦ សម្រេចលទ្ធផលបាន៨០%ហើយ។ ការងារមួយទៀត គឺកែ​លម្អរមហាវិថី ឈ្នះ ឈ្នះ ចាប់ពីចំណុចប្រសព្វផ្លូវជាតិលេខ៦ ​រហូតដល់ស្ពានព្រែកព្នៅ ដែល​មានការកែលម្អរទ្រង់ទ្រាយធំ ​ដូចជាជួសជុលផ្លូវដែលមានការខូចខាត​ដោយចាក់បេតុង​ឡើងវិញ រៀបចំចិញ្ចើមផ្លូវ ផ្លូវថ្មើរជើង ​និងផ្លូវជិះកង់​ រីឯនៅសងខាងផ្លូវធំមានដាក់ប្រព័ន្ធលូធំៗឡើងវិញ មានការរៀបចំសួនច្បារ និងដាំដើមឈើធំៗជាច្រើន។ ​បន្ទាប់ពីចាក់បេតុងរួចរាល់មហាវិថី ឈ្នះ ឈ្នះ ​នឹងអ៊ុតកៅស៊ូបន្ថែម ​ដើម្បីឱ្យផ្លូវមានភាពងាយស្រួលដល់ការធ្វើដំណើរ និងមាន​តុបតែងភ្លើង​ពណ៌​បន្ថែមទៀត ដើម្បី​ឱ្យ​មាន​សោភណភាពសាកសមជាទីតាំងដែលប្រារព្ធព្រឹត្តិការណ៍​កីឡាដ៏ធំនេះ ​ហើយការដ្ឋានពេលនេះសម្រេចបាន ៨០% ហើយ។

លោក ម៉េត មាសភក្ដី បានបន្ថែមថា ជាមួយគ្នានេះផងដែរ រដ្ឋបាលរាជធានីភ្នំពេញ​ក៏​បានស្ថាបនា​ផ្លូវថ្មីទាំងស្រុងចំនួន ២ខ្សែទៀត ​ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ទូទៅផង និងការធ្វើដំណើរ​ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម​ និងអាស៊ានប៉ារ៉ាហ្គេមផងដែរ។ ​ផ្លូវថ្មីទាំង២ខ្សែនេះ គឺស្ថាបនា​ស្របតាមទន្លេសាបផ្នែកខាងកើត បែកខ្នែងជា២ផ្នែកឆ្ពោះឡើងមហាវិថី ឈ្នះ ឈ្នះ គឺខ្សែទី១ផ្លូវ​ស្របមាត់ទន្លេ ​ចាប់ពីផ្លូវជាតិលេខ៦ ​ដល់មហាវិថី ឈ្នះ ឈ្នះ ​មានទទឹងផ្លូវ២០ម៉ែត្រ ប្រវែងជាង៨គីឡូម៉ែត្រ ​ដែលសម្រេចការសាងសង់បាន១០០%​ ទាំងការងារធ្វើផ្លូវបេតុង ដាក់លូ របាពុះចែកទ្រូងផ្លូវ​ និងបំពាក់ភ្លើងបំភ្លឺសាធារណៈ។ ខ្សែផ្លូវទី២ ​គឺចាប់ពីផ្លូវសម្តេច ជា ស៊ីម ជ្រោយចង្វារ​ ដល់មហាវិថី ឈ្នះ ឈ្នះ មានទទឹងផ្លូវ២០ម៉ែត្រ ​ប្រវែងជាង៥គីឡូម៉ែត្រ ដោយ​សម្រេចការសាងសង់បាន៨៥%ហើយ នៅសល់ការដោះស្រាយផលប៉ះពាល់​ជាមួយប្រជាពលរដ្ឋ​បន្តិចបន្តួច​ប៉ុណ្ណោះ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm