ស.ស.យ.ក៖ ការងារស្ម័គ្រចិត្តជាការចូលរួមដើម្បីសង្គម និងជាការបង្កើតឱកាសការងារពេលបច្ចុប្បន្ន

2023/01/25 10:17:28 pm        276

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើង​ប្រាប់ទៅ​យុវជន ជាសមាជិករបស់ខ្លួនថា ការងារស័្មគ្រចិត្ត មិនត្រឹមតែបានចូលរួមក្នុងកិច្ចការងារសង្គម និងមនុស្សធម៌ប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចជួយអោយយុវជនចាប់ និងបង្កើតឱកាសការងារ​នាពេលបច្ចុប្បន្ន។

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងពីសារៈសំខាន់នៃ ការងារស្ម័គ្រចិត្តដូច្នេះ​ ក្នុងឱកាសសំណេះសំណាលជាមួយសមាជិក សមាជិកា ក្នុងរចនាសម័្ពន្ធ ស.ស.យ.ក. ប្រចាំវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ( ITC) ​នាព្រឹកថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០២៣ ។

ឯកឧត្តម បានបញ្ជាក់ថា ទីផ្សារការងារបច្ចុប្បន្នគឺ ទាមទារអោយបុគ្គលិកមានទាំងជំនាញរឹង និង​ជំនាញទន់ ​ដើម្បីទទួលបានលទ្ធផលការងារដែលសមប្រកប។

ទន្ទឹមនឹងនេះ ​ឯកឧត្តមបានលើកឡើងថា « ការងារស័្មគ្រចិត្ត មិនត្រឹមតែបានចូលរួមក្នុង​កិច្ច​ការងារ​សង្គម និងមនុស្សធម៌ប៉ុណ្ណោះទេ ​ប៉ុន្តែវាក៏អាចជួយអោយយុវជនចាប់ និងបង្កើតឱកាសការងារ​នាពេល​បច្ចុប្បន្ន» ។

ស្របជាមួយការលើកឡើងនេះ ឯកឧត្តមបានគូសបញ្ជាក់ថា ការងារស្ម័គ្រចិត្តបានផ្តល់ឱកាស​អោយ​យុវជន ក៏ដូចជាសិស្សនិស្សិតរៀនសូត្រពីរបៀបធ្វើការងារជាក្រុម ការធ្វើការជាមួយអ្នក​ដទៃ​តាមរយៈការបែងចែកភារកិច្ចផ្សេងៗគ្នា ​ហ្វឹកហាក់ ​និងលុតដំសមត្ថភាពរបស់ពួកគេ និងការ​សិក្សារៀន​សូត្រភាពជាអ្នកដឹកនាំ​ រួមទាំងការប្រាស្រ័យទាក់ទងរវាងគ្នា និងគ្នាផងដែរ។

ផ្សារភ្ជាប់នឹងការលើកឡើងខាងលើនេះ ​ឯកឧត្តម បានគូសបញ្ជាក់ដែរថា ស.ស.យ.ក. បានដើរ​តួយ៉ាងសំខាន់​ក្នុងការលើកទឹកចិត្ត ​និងបង្កើតឱកាសអោយយុវជនចូលរួមធ្វើការងារស័្មគ្រចិត្ត និង​កិច្ចការងារសង្គមផ្សេងៗ ដោយផ្តល់ឱកាសអោយពួកគេស្វែងយល់ពីខ្លួនឯង ស្គាល់ច្បាស់ពី​ចំណុចខ្លាំង ​និងចំណុច​ខ្សោយដែលគួរអភិវឌ្ឍ ​និងពង្រឹងបន្ថែម ​បណ្តុះស្មារតីធ្វើការងារជាក្រុម ការ​រៀនស្វែងយល់ពីភាពជាអ្នកដឹកនាំ​ មិនថាក្នុងកម្រិតតូច ឬធំ ពិសេសទៅទៀតនោះគឺការធ្វើខ្លួន​ជាគំរូ​ដល់អ្នកដទៃតាមរយៈសកម្មភាពនានា ដែលផ្តល់ជាវិជ្ជមានដល់សង្គមជាតិ។

ឯកឧត្តម បានឆ្លុះបញ្ចាំងផងដែរថា ​តាមរយៈការងារការងារស័្មគ្រចិត្ត នឹងផ្តល់ឱកាសអោយយុវជន​រៀនសូត្របន្ថែម ​ដុះខាត់សមត្ថភាពរបស់ខ្លួន​ ក្នុងការចាប់យកឱកាសការងារដែលសមស្រប និង​ក្លាយជាធនធានមនុស្សដ៏រឹងមាំ​ និងមាន​សក្ដានុពល​សម្រាប់​ប្រទេសជាតិ៕ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm