វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ មានអនុភាព៨០មេហ្កាវ៉ាត់ និងអាចបង្កើតអគ្គិសនីច្រើនជាងគេ នៅរដូវប្រាំង

2023/01/25 10:48:40 pm        460

ពោធិ៍សាត់៖ ទំនប់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ដែលមានទីតាំងស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានអនុភាព​ចំនួន៨០មេហ្កាវ៉ាត់ ហើយអាចបង្កើតអគ្គិសនីច្រើនជាងគេនៅកម្ពុជា នារដូវប្រាំង និងផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនទៀត ដល់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ ។

លោក ហុង ស៊ូយុង ប្រធានគម្រោងវារីអគ្គិសនីពោធិ៍សាត់១ បានឲ្យដឹដងថា គម្រោងនេះអនុវត្តដោយក្រុមហ៊ុន SPHP Cambodia Co.,Ltd និងក្រុមហ៊ុនជប៉ុន ហើយសាងសង់ដោយក្រុមហ៊ុនចិន លើផ្ទៃដីជាង ១ម៉ឺនហិកតា ដែលទំនប់វារីអគ្គិសនីនេះ បានចូលរួមអភិវឌ្ឍន៍​វិស័យ​ថាមពលនៅកម្ពុជា ដើម្បីឲ្យពលរដ្ឋអាចមានភ្លើងអគ្គិសនី ប្រើប្រាស់កាន់តែគ្រប់គ្រាន់ ចុះពីផ្លូវជាតិលេខ៥៥ ប្រមាណ១០គីឡូម៉ែត្រ ។

លោកបានបន្តថា ទំនប់វារីអគ្គិសនីនេះ បានប្រើប្រាស់ថវិកាសាងសង់ចំនួនជាង ២៥០លានដុល្លារ គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ ប៉ុន្តែនឹងពន្លឿនសាងសង់ឲ្យចប់នៅត្រឹមខែ៥ ឆ្នាំ២០២៦ ហើយទំនប់នេះ ក្រៅពីបង្កើតអគ្គិសនីសម្រាប់ប្រើប្រាស់ ដោយទឹក​ទប់​នៅ​ក្នុងវារីអគ្គិសនី អាចទម្លាក់ឲ្យពលរដ្ឋប្រើប្រាស់សម្រាប់វិស័យកសិកម្ម និងតម្រូវការផ្សេងៗ ជួយបញ្ចៀសនូវទឹកជំនន់ធំៗក្នុងខេត្ត ព្រមទាំងនឹងក្លាយជាតំបន់ទេសចរណ៍ថ្មីមួយបន្ថែមទៀត នៅក្នុងខេត្តពោធិ៍សាត់ ។

លោក ហុង ស៊ូយុង បានបន្ថែមថា សម្រាប់ពលរដ្ឋមានការប៉ះពាល់ដោយសារគម្រោងនេះ ប្រមាណជាង ៣០០គ្រួសារ ក៏បាន​ដោះ​ស្រាយរួចរាល់ ដោយអ្នកខ្លះទទួលបានប្រាក់ ខ្លះទទួលបានផ្ទះ និងដីធ្វើកសិកម្មចំនួន ៥ហិកតា ។

គួរបញ្ជាក់ថា ក្រៅពីគម្រោងទំនប់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ខេត្តពោធិ៍សាត់ ក៏មានទំនប់វារីអគ្គិសនីមួយទៀត គឺទំនប់វារីអគ្គិសនី​ស្ទឹងអាតៃ ដាក់ឲ្យប្រើប្រាស់កាលពីឆ្នាំ២០១៤ មានទីតាំងស្ថិតក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង មានអានុភាព១២០មេហ្កាវ៉ាត់ ដោយចំណាយថវិកាវិនិយោគសរុប ២៥៥,៣០លានដុល្លារអាមេរិក ។ ក្រៅពីគម្រោងវារីអគ្គិសនីធំៗទាំង២នេះ ខេត្តពោធិ៍សាត់ មានស្ថានីយ៍ផលិតថាមពលអគ្គិសនី ដើរដោយ ថាមពលពន្លឺព្រះអាទិត្យ ធំជាងគេនៅកម្ពុជា មានអានុភាពសរុប៩០មេហ្គាវ៉ាត ៕ ដោយ ៖ សុខរិទ្ធិ

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm