ភ្នំពេញ៖ ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ បានផ្សព្វផ្សាយថា នៅសល់តែ ១០០ ថ្ងៃទៀតទេ ! ស្ថានទូតអាម៉េរិកនៅភ្នំពេញរីករាយស្រែកលើកទឹកចិត្តឱ្យកម្ពុជា នៅក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឬ ស៊ីហ្គេម និងកីឡាជនពិការ ឬ អាស៊ានប៉ារ៉ាហ្គេម នៅពេលខាងមុខនេះ។ យើងសូមជូនពរឱ្យកីឡាករ កីឡាការិនីទាំងអស់ ទាំងអ្នកកីឡាមានសញ្ជាតិកម្ពុជា ទាំងអ្នកកីឡាកម្ពុជាមានស ញ្ជាតិអាម៉េរិក ឱ្យទទួលបានជោគជ័យ !
កម្មវិធីរាប់ថយក្រោយ១០០ថ្ងៃ ឆ្ពោះទៅព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ត្រូវរៀបចំធ្វើនៅ ថ្ងៃទី២៥ ខែមករានេះ ដោយត្រូវរៀបចំឱ្យបានហ្មត់ចត់ ប្រកបដោយភាពឱឡារិក និងមានអត្ថន័យបំផុ ត ដើម្បីបំផុសស្មារតីគាំទ្រព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះ និងបញ្ជាក់ថា កម្ពុជាត្រៀមខ្លួនរួចរាល់ ដើ ម្បីធ្វើជាម្ចាស់ផ្ទះ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣(CAMSOC)ថ្លែងឱ្យដឹង ក្រោយកិច្ចប្រជុំជា មួយភាគីពាក់ព័ន្ធ នៃការរៀបចំកម្មវិធីរាប់ថយក្រោយ ១០០ថ្ងៃ កាលពីថ្ងៃទី២៣ ខែមករា។
គិតត្រឹមថ្ងៃទី២៥ ខែមករា រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ដែលជាថ្ងៃប្រារព្ធពិធីបើកការប្រកួ តកីឡាស៊ីហ្គេមលើកទី៣២ គឺនៅសល់រយៈពេល១០០ថ្ងៃគត់ សម្រាប់កម្ពុជាត្រៀមទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូងនេះ បន្ទាប់ពីរង់ចាំអស់រយៈពេល៦៤ឆ្នាំ៕ដោយ៖ គង់ ឌិន
