
ភ្នំពេញ៖ ក្នុងឱកាសខួបលើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ខ្ញុំបានទៅបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងតូក្យូកាលពីថ្ងៃទី២១-២៤ ខែមករា។ នេះបើតាមឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សរសេរនៅក្នុងហ្វេសប៊ុកផ្ទាល់របស់ឯកឧត្ដមនៅ ថ្ងៃទី២៥ ខែមករា។
ឯកឧត្ដមបន្តថា ជប៉ុនគឺជាប្រទេសដ៏ស្រស់ស្អាតដែលពោរពេញទៅដោយវប្បធម៌ និងប្រវត្តិសាស្ត្រ ហើយក៏ជាមិត្តដ៏យូរអង្វែងរបស់កម្ពុជាផងដែរ។ ការដំឡើងទៅភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោ យគ្រាន់តែជារូបភាពមួយជ្រុងដែលពិព៌ណនាពីការរីកលូតលាស់នៃទំនាក់ទំនងទ្វេភាគីរបស់យើងនាពេលកន្លងមក។
ខ្ញុំក៏បានឆ្លៀតជួបជាមួយសមាជិកសម្ព័ន្ធសភាមិត្តភាពកម្ពុជា-ជប៉ុន សមាគមជប៉ុន-កម្ពុជា និងសហគ មន៍ខ្មែរ ជាពិសេសក្មួយៗដែលកំពុងរស់នៅ និងសិក្សានៅប្រទេសជប៉ុនផងដែរ៕ ដោយ៖ គង់ ឌិន



