
អន្ដរជាតិ៖ ភ្ញៀវទេសចររាប់ម៉ឺននាក់ បានទៅកម្សាន្តលេងទីក្រុងម៉ាកាវ អំឡុងពិធីបុណ្យឆ្នាំចិន ដែលជាចំនួនភ្ញៀវច្រើនបំផុត ចាប់តាំងពីឆ្នាំ ២០២០ ពេលដែលទីក្រុងប៉េកាំង ដកចេញវិធានការរឹតត្បិតជំងឺ COVID-19។
រដ្ឋបាលទីក្រុងកាស៊ីណូមួយនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីល្ងាចថ្ងៃអង្គារថា ទីក្រុងម៉ាកាវ បានស្វាគមន៍ភ្ញៀវទេសចរជាង ៧១.០០០នាក់ កាលពីថ្ងៃចន្ទ ដែលជាចំនួនភ្ញៀវច្រើនបំផុតក្នុងរយៈពេល ១ថ្ងៃ ចាប់តាំងពីការរីករាលដាលឆ្លងសកលជំងឺ COVID-19 ។ លំហូរភ្ញៀវទេសចរនេះ បានកើតមាន បន្ទាប់ពីទីក្រុងប៉េកាំងបើកព្រំដែនឡើងវិញជាមួយប្រទេសផ្សេងទៀត នៅលើពិភពលោកជាលើកដំបូង ក្នុងរយៈពេល ៣ឆ្នាំ៕