
អន្ដរជាតិ៖ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅសហរដ្ឋអាមេរិកលោក Anatoly Antonov បានចោទប្រកាន់ទីក្រុងវ៉ាងស៊ីងតោនថាព្យាយាមញុះញង់បង្ករឿងទីក្រុងម៉ូស្គូ ពេលដែលពួកគេគ្រោងនឹងបញ្ជូនរថក្រោះ M1 Abrams ដល់អ៊ុយក្រែន។លោកនិយាយថា ការបញ្ជូនរថក្រោះអាមេរិកដល់អ៊ុយក្រែន គឺជាការបង្ករឿង។ ជាការពិតណាស់ថា សហរដ្ឋអាមេរិក ព្យាយាមធ្វើឲ្យរុស្ស៊ីបរាជ័យដោយយុទ្ធសាស្រ្ត។ លោកថា បើសិនជាសហរដ្ឋអាមេរិក សម្រេចចិត្តផ្គត់ផ្គង់រថក្រោះឲ្យអ៊ុយក្រែន វានឹងគ្មានប្រសិទ្ធិភាពនោះទេ។ វាគឺជាការបង្ករឿងមួយទៀតប្រឆាំងនឹងសហព័ន្ធរុស្ស៊ី៕