សុបិន ៦៤​ឆ្នាំ​របស់​កម្ពុជា​ក្នុងការ​រៀបចំ​ស៊ី​ហ្គេម​ជិត​ក្លាយ​ជា​ការពិត ខណៈ​ពលរដ្ឋ​រីករាយ​ជាខ្លាំង​

2023/01/26 04:14:34 pm        643

ស៊ីហ្គេម៖ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មាធិ​ការ​ជាតិ​រៀបចំ​កា​រប​កួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បាន​មានប្រសាសន៍ថា សុបិន ៦៤​ឆ្នាំ​របស់​កម្ពុជាក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ​ប្រចាំ​តំបន់​នេះកាន់តែ​ខិតជិត​ក្លាយជា​ការពិត ស្របពេល​ប្រជាពលរដ្ឋបាន​សាទរ និង​សប្បាយរីករាយ​ជាខ្លាំង បន្ទាប់ពី​កម្ពុជាបានរៀបចំ​ពិធី​រាប់​ថយក្រោយ ១០០​ថ្ងៃនៃ​ដំណើរ​ឆ្ពោះទៅ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​លើកដំបូង​នៅ​កម្ពុជាកាលពី​ល្ងាច​ថ្ងៃទី​២៥ ខែមករា​ម្សិលមិញ។​

​ថ្លែង​ក្នុង​ពិធី​រាប់​ថយក្រោយ ១០០​ថ្ងៃដែលមាន​ថ្នាក់ដឹកនាំ មន្ដ្រី​កីឡាករ និង​កីឡាករ​-​កីឡាការិនី​ជាច្រើន ពិសេស​វត្តមាន​នាយ​បេសកកម្ម​ស៊ី​ហ្គេមនៃ​បណ្ដា​ប្រទេស​អាស៊ីអាគ្នេយ៍​ចូលរួម សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ថ្លែង​អំរ​គុណ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ដែលជា​និច្ចកាល​តែងតែ​ផ្ដល់​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​ក្នុង​វេទិកា​នានា ជុំវិញ​ការត្រៀម​រៀបចំ​ការប្រកួត​នេះ ពិសេស​ក្នុង​ថ្ងៃ​រាប់​ថយក្រោយ ១០០​ថ្ងៃដោយ​ស្នើ​ឲ្យ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ទាំងអស់ចូលរួម​យុទ្ធនាការ​នេះ​ឲ្យ​បាន​ផុសផុល ដើម្បី​ឲ្យ​ប្រជាពលរដ្ឋទាំង​ក្នុង និង​ក្រៅប្រទេស​បានដឹង និង​បំផុស​ស្មារ​លើកទឹកចិត្ត​កីឡាករ​-​កីឡាការិនីឆ្ពោះទៅរក​ភាពជោគជ័យ​ដ៏​ត្រចះត្រចង់​ក្នុងនាម​ម្ចាស់ផ្ទះ។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​គូសបញ្ជាក់ថា កម្ពុជា​បាន​រង់ចាំ​រយៈពេល ៦៤​ឆ្នាំទើបបាន​សម្រេចចិត្ត​យក​ឆ្នាំ​២០២៣ ធ្វើជា​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣។ ក្នុងនាម​ជា​ម្ចាស់ផ្ទះ កម្ពុជា​តែងតែ​ឈរលើ​ជំហរ​យ៉ាង​មុតមាំ​លើ​គោលការណ៍​កិច្ចសហប្រតិបត្តិកា​រ សន្តិ​សហ​វិជ្ជមាន ស្មើមុខស្មើមាត់ និង​បម្រើ​ផលប្រយោជន៍​គ្នា​ទៅវិញទៅមក​ប្រកបដោយ​សុ​ឆន្ទៈ​រួម ដើម្បី​កសាង​ជោគវាសនា​រួមគឺ​សុខសន្តិភាព និង​ការអភិវឌ្ឍ​ក្នុង​តំបន់។ ជាក់ស្តែងដើម្បី​ធានា​ការរៀបចំ​ឲ្យ​ទទួលបាន​ជោគជ័យ និង​បន្សល់​កេរ្តិ៍ឈ្មោះ​ល្អ រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរ​រាជធានី ខេត្ត ពិសេស​ក្រសួង​អប់រំ យុវជន និង​កីឡា គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​សហព័ន្ធ​កីឡា​ជាតិ បាន​ផ្ដុំ​កម្លាំង​មហា​សាមគ្គី​ជាតិ​ប្តេជ្ញាចិត្ត​ប្រកបដោយ​ឆន្ទៈ និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ក្នុងការ​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ ដោយ​គោរព​យ៉ាង​ម៉ឺងម៉ាត់​តាម​បទ​ប្បញ្ញត្តិ​ស្ដង់ដារ​កីឡា​អន្តរជាតិ។​

​លើសពីនេះ កម្ពុ​ជាមាន​មហិច្ឆតា​ទទួល​ស្វាគមន៍​ប្រកបដោយ​ភាពកក់ក្តៅ ធ្វើ​បដិសណ្ឋារកិច្ច និង​ផ្តល់​សេវា​ល្អ​ដល់​គ្រប់​ប្រតិភូ​កីឡា និង​ភ្ញៀវ​ជាតិ អន្តរជាតិលើ​ការងារ​ពិធីការ ដឹកជញ្ជូន ស្នាក់នៅ ហូបចុក ការពារ​សន្តិសុខ សណ្តាប់​ធ្នាប់ សុខាភិបាល និង​ផ្ដល់​ភាពសប្បាយ​រីករាយ ភាព​រួសរាយ​រាក់ទាក់ ពោរពេញ​ដោយ​ស្នាមញញឹម​ចេញពី​បេះដូង របស់​ប្រជាជន​ខ្មែរ​គ្រប់រូប ដើម្បី​ផ្ដល់នូវ​ភាពកក់ក្តៅ​ដល់​ភ្ញៀវ​កីឡាមកពី​គ្រប់ទិសទី​ជុំវិញ​ពិភពលោក និង​បន្សល់ទុក​នូវ​មរតក​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ ដល់​ម្ចាស់ផ្ទះ​កម្ពុជា។ នេះ​បើតាម​ការ​សង្កត់ធ្ងន់រ​បស់​សម្ដេច​ពិជ័យ​សេនា។​

​ទន្ទឹម​ជាមួយគ្នា បងប្អូន​ប្រជាពលរដ្ឋ និង​យុវជនដែល​ចូលរួម​អបអរសាទរ​ក្នុង​ពិធី​រាប់​ថយក្រោយ ១០០​ថ្ងៃបាន​សម្ដែង​ការសប្បាយរីករាយ ដែល​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​លើកដំបូង​នៅ​កម្ពុជា​នេះកាន់តែ​ខិតជិត​មកដល់។ ហេតុនេះប្រជាពលរដ្ឋបាន​អំពាវនាវ​​ឲ្យ​មានការ​ចូលរួម​យុទ្ធ​ការ​ដ៏​មាន​អត្ថន័យ​នេះកាន់តែច្រើន​ថែមទៀត ដើម្បី​ឆ្ពោះទៅរក​ភាពជោគ​ជ័យ​ទាំងអស់គ្នា។​ ​គួរ​ដឹងថា គិត​ត្រឹម​ថ្ងៃទី​២៦ ខែមករា​នេះ កម្ពុជា​នៅសល់ ៩៩​ថ្ងៃ​គត់នៃ​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេម លើក​ទី​៣២ ដែល​នឹង​ដំណើរការ​ការប្រកួត​ពីថ្ងៃ​ទី​០៥-១៧ ខែឧសភាខាងមុខ និង​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ នា​ថ្ងៃទី​០៣-០៩ ខែមិថុនា ឆ្នាំ​២០២៣៕ ​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm