អាមេរិក៖ សហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃពុធ ទី២៥មករាថា ខ្លួននឹងផ្គត់ផ្គង់រថក្រោះប្រយុទ្ធទំនើបបំផុតរបស់ខ្លួនចំនួន ៣១គ្រឿង ក្រោយអាល្លឺម៉ង់ចេញការប្រកាសស្រដៀងគ្នានេះ ដែលត្រូវបានសាទរដោយទីក្រុង Kyiv ថា ជាចំនួនប្រែប្រួលដ៏ធំនៅក្នុងសមរភូមិរបស់ខ្លួន ដើម្បីបណ្ដេញការវាយលុកលុយរបស់រុស្ស៊ី។

ការសម្រេចចិត្តរបស់អាមេរិកបញ្ជូនរថក្រោះ M1 Abrams បានជួយទម្លាយភាពជាប់គាំងផ្នែកការទូតជាមួយអាល្លឺម៉ង់ ជុំវិញការស្វែងរកមធ្យោបាយល្អបំផុតជួយទីក្រុង Kyiv ក្នុងសង្គ្រាមរបស់ខ្លួនជាមួយរុស្ស៊ី ហើយប៉ុន្មានម៉ោងក្រោយមក រុស្ស៊ីបានថ្កោលទោសការសម្រេចចិត្តរបស់ទីក្រុងប៊ែរឡាំង ដែលផ្ដល់រថក្រោះឡេភើតជំនាន់ទី២ (Leopard 2) ថា ជាការបង្កជម្លោះដ៏គ្រោះថ្នាក់។ ទីក្រុងវ៉ាស៊ីនតោនបានប្រយ័ត្នប្រយែងចំពោះគំនិតនៃការដាក់ពង្រាយរថក្រោះ Abrams ដែលពិបាកថែទាំ ប៉ុន្តែត្រូវបង្វែរគោលដៅដើម្បីបញ្ចុះបញ្ចូលអាល្លឺម៉ង់ឲ្យបញ្ជូនរថក្រោះឡេភើតជំនាន់ទី២ (Leopard 2) ដែលបានធ្វើប្រតិបត្តិការកាន់តែងាយស្រួលរបស់ខ្លួន ដែលជាកម្លាំងស្នូលដ៏ធំរបស់កងទ័ពណាតូនៅទូទាំងទ្វីបអឺរ៉ុបទៅឲ្យអ៊ុយក្រែន។
អាល្លឺម៉ង់និយាយថា ខ្លួននឹងបញ្ជូនរថក្រោះធុនធ្ងន់ឡេភើតជំនាន់ទី២ ចំនួន ១៤គ្រឿងទៅកាន់សមរភូមិរបស់អ៊ុយក្រែន។ លោកប្រធានាធិបតី Joe Biden បានប្រកាសពីការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក នៅក្នុងសេចក្ដីអត្ថាធិប្បាយនៅសេតវិមាន ដោយលើកឡើងថា រថក្រោះទាំងនេះជាតម្រូវការចាំបាច់ក្នុងការជួយកងទ័ពអ៊ុយក្រែន ពង្រឹងសមត្ថភាពប្រយុទ្ធរបស់ពួកគេក្នុងការបើកលក្ខខណ្ឌភូមិសាស្ត្រ៕
អត្ថបទ៖ សុខមាន