ប្រជាពលរដ្ឋ​ខេត្ត​ត្បូងឃ្មុំ​សម្តែង​ក្តី​រីករាយ មោទកភាព​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​

2023/01/26 04:46:43 pm        71

​ស៊ីហ្គេម៖ ការ​ប្រកួត​កីឡា​ស៊ី​ហ្គេមនឹង​រៀបចំ​ធ្វើ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​គិត​ពី​ថ្ងៃ​ទី​២៥ ខែ​មករាតទៅ​គឺ​នៅសល់ ១០០​ថ្ងៃ​ទៀត ខណៈ​ការ​ទទួល​បាន​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ​នេះ ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​សម្តែង​ក្តី​រីករាយ និង​បាន​លើកឡើងថា វា​ជា​មោទកភាព​ជាតិ​មួយ​យ៉ាង​ខ្លាំង ក្រោម​ការ​ដឹក​នាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់​ស​ម្តេច​តេ​ជោ។ ​

​ដើម្បី​ឲ្យ​ព្រឹត្តិការណ៍​​ប្រកួត​កីឡា​នេះ​បាន​ជ្រួល​ជ្រាប​ដល់​ប្រជាជន​ទូទៅ និង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ចូលចិត្ត​លេង​កីឡា ​កាល​ពី​រសៀល​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២៣ ឯកឧត្តម នៅ សារី ប្រធាន​គណៈកម្មការ​រៀប​ចំ​ពានរង្វាន់​ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​រៀប​ចំ​ការប្រកួត​បាល់ទាត់​មិត្តភាព​មួយ​ដើម្បី​បំផុស​ឲ្យ​ប្រជាពលរដ្ឋ ពិសេស​យុវជន​បាន​ចូលរួម​យុទ្ធនាការ​រាប់​ថយក្រោយ​តាម​ការ​បំផុស​របស់​សម្តេច​តេ​ជោ ពិសេស​ដើម្បី​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​បាន​យល់​កាន់​តែ​ច្បាស់​ពី​សារៈសំខាន់ និង​ផលប្រយោជន៍​ដែល​ប្រទេស​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នេះ។​

​ជា​ចំណាប់អារម្មណ៍​បងប្អូន​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ប្រហាក់​ប្រហែលគ្នា​ថា វា​ជា​មោទកភាព​ជាតិ ពិសេស​គឺ​ធ្វើឲ្យ​ពិភពលោក​ស្គាល់​ខ្មែរ​កាន់​តែ​ច្បាស់ នោះ​គឺ​កម្ពុជា​ជា​ប្រទេស​មាន​សុខ​សន្តិភាពយ៉ាង​ពិត​ប្រាកដ។​ ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​០៥ ខែ​ឧសភា ពោល​គឺ​ចាប់​ពី​ថ្ងៃ​ទី​២៦ ខែ​មករា​នេះ​តទៅ​នៅសល់​ ៩៩​ថ្ងៃ​ទៀត។​

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        67
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        269
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        328

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm