ភ្នំពេញ៖ នៅក្នុងឱកាសប្រគល់លិខិតសារតាំងមួយពីឯកឧត្តម អ៊ុច បូរិទ្ធ រដ្ឋមន្ត្រីស្តីទីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តជាតិ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០០៣ ម្សិលមិញនេះ លោក Willam Paris តំណាងតែងតាំងថ្មីនៃអង្គការមូលនិធិកុមារបស់អង្គការ សហប្រជាជាតិ (LASEF) ប្រចាំកម្ពុជា អះអាងថានឹងបន្តផ្តល់ការការគាំទ្រ និងជំនួយរបស់ខ្លួនដល់កម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស។
ជាមួយការសន្យាខាងលើ តំណាងអង្គការ UNICEF ថ្មី សម្តែងការភ្ញាក់ផ្អើលចំពោះការវិវត្តរីកចម្រើនយ៉ាងខ្លាំងរបស់កម្ពុជានាពេលបច្ចុប្បន្ន បើប្រៀបធៀបទៅនឹងពេលដែលរូបលោកធ្លាប់បានមកដល់កម្ពុជានៅឆ្នាំ២០០២។
ជាមួយនឹងការកោតសរសើរពីកិច្ចសហប្រតិបត្តិការរឹងមាំរវាងកម្ពុជា និង អង្គការ UNICEF តំណាងអង្គការរូបនេះ បានអះអាងពីការប្តេជ្ញាចិត្តក្នុងការថែរក្សាទំនាក់ទំនងនេះ ហើយនឹងបន្តធ្វើកិច្ចការយ៉ាងជិតស្និទ្ធ ជាមួយភាគីពាក់ព័ន្ធទាំងអស់លើវិស័យដែលបានគូសបញ្ជាក់ខាងលើ។
នាឱកាសនោះ ឯកឧត្តម អ៊ុច បូរិទ្ធ រដ្ឋមន្ត្រីស្តីទី បានសម្តែងការស្វាគមន៍ចំពោះការគាំទ្រយ៉ាងពេញទំហឹងរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះតំណាងថ្មីរបស់ UNICEF និងក្រុមការងា ក្នុងការបំពេញការងារដ៏សំខាន់របស់អង្គការ UNICEF នៅកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រីស្តីទី បានរំលឹកពីប្រវត្តិដ៏យូនៃកិច្ចសហប្រតិបត្តិការវាងកម្ពុជា និងអង្គការ UNICEF ជាពិសេសការផ្ដល់ជំនួយក្រោយពីការដួលរលំរបបខ្មែរក្រហម ដែលជំនួយនេះបានរួមចំណែកបន្ធូរការលំបាកនានារបស់ប្រជាជនកម្ពុជានាពេលនោះ។
ឯកឧត្តម ក៏បានថ្លែងអំណរគុណចំពោះគម្រោងរបស់អង្គការ UNICEF) លើវិស័យអប់រំ សុខភាពនឹងអាហារូបត្ថម្ភ, កិច្ចការពារកុមារ ទឹកស្អាតនិងអនាម័យ ព្រម ទាំងគោលនយោបាយនិងហិរញ្ញប្បទានសាធារណៈសម្រាប់កុមារ។ កិច្ចខិតខំប្រឹងប្រែងនាពេលថ្មីៗ បេសអង្គការ UNICEF ក្នុងការជួយដល់សុខុមាលភាពកុមារ និងក្រុមគ្រួសាររបស់ពួកគេ ក្នុងអំឡុង ការតត្បាតនៃជំងឺកូវីដ-១៩ ព្រមទាំងជំនួយក្នុងការបើកសាលារៀនឡើងវិញប្រកបដោយសុវត្ថិភាព ក៏ត្រូវបានទទួលស្គាល់ផងដែរ ។
ភាគីទាំងពីរបានអះអាងជាថ្មីម្តងទៀតអំពីការប្ដេជ្ញាចិត្តរួមគ្នា ក្នុងការបន្តពង្រឹង កិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងកម្ពុជា និងអង្គការ UNICEF៕


