កម្ពុជាស្វាគមន៍ប្រទេសនានាមករៀនដោះមីន ខណៈការងារនេះជារឿងមនុស្សធម៌សុទ្ធសាធ

2023/01/26 05:45:04 pm        709

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ថា កម្ពុជាស្វាគមន៍​ប្រទេសទាំងអស់ ក្នុងនោះក៏មានប្រទេសរុស្ស៊ីផងដែរ បើសិនជាចង់មករៀនជំនាញ​បោសសម្អាត​មីន​ពីមន្រ្ដីជំនាញរបស់កម្ពុជា ពីព្រោះកម្ពុជាបានធ្វើការងារនេះជាការងារមនុស្សធម៌​ជាមួយអង្គការ​សហប្រជាជាតិជាច្រើនឆ្នាំមកហើយ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសសម្ដេចអញ្ជើញ​ជាអធិបតីភាព​ដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិត​ជ័យលាភីថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៃសាកលវិទ្យាល័យវេស្ទើន កាលពីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣នេះ នៅមណ្ឌលសន្និបាតនិងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (CCIC)។

សម្ដេចតេជោ បានមានប្រសាសន៍ថា ថ្មីៗនេះមានសារព័ត៌មានអន្តរជាតិបានលើកឡើងនូវព័ត៌មាន​មិនពិតមួយថា កម្ពុជាបានផ្ដល់ជំនួយយោធាដល់អ៊ុយក្រែន។ ករណីនេះ សម្ដេច បានបញ្ជាក់ថា កម្ពុជាមិនបានផ្ដល់ជំនួយយោធាដល់អ៊ុយក្រែនទេ ហើយកម្ពុជាក៏គ្មាន​សមត្ថភាពផ្ដល់ដល់ជំនួយ​យោធានេះដល់ប្រទេសអ៊ុយក្រែនដែរ។

សម្ដេចបានមានប្រសាសន៍បញ្ជាក់ា ចំណែកការហ្វឺកហ្វឺនជំនាញបោសសម្អាតមីន ដោះមីនដល់​សិក្ខាសកាម អ៊ុយក្រែន កាលពីថ្ងៃទី១៦ ខែមករា កន្លងទៅនេះ គឺជាការងារមនុស្សធម៌សុទ្ធសាធ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ ប្រទេសណាក៏ដោយដែលចង់មករៀនដោះមីន​នៅ​ប្រទេសកម្ពុជា កម្ពុជានឹងស្វាគមន៍ទទួលទាំងអស់។ សម្ដេចតេជោរម្លឹកថា បញ្ហាមីននេះកម្ពុជា​ប្រើ​ពេល ៣០ ឆ្នាំហើយដើម្បីដោះស្រាយ ប៉ុន្ដែបច្ចុប្បន្នកម្ពុជានៅមិនទាន់ដោះមីនអស់នៅឡើយ។ ក្នុងនោះសម្ដេចក៏បានអំពាវនាវឱ្យមានការចូលរួមពីប្រជាពលរដ្ឋយ៉ាងផុសផុលលើសកម្មភាពបោសសម្អាតមីនេះផងដែរ៕

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព

2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm