អាល្លឺម៉ង់៖ អាជ្ញាធរបាននិយាយថា មនុស្សពីរនាក់បានស្លាប់ និង ៧នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារដោយកាំបិតកាលពីថ្ងៃពុធ នៅលើរថភ្លើងក្នុងតំបន់ដែលកំពុងធ្វើដំណើររវាងទីក្រុងកេល (Kiel) និងទីក្រុងហាំប៊ឺក (Hamburg) ភាគខាងជើងប្រទេសអាល្លឺម៉ង់។

ក្រសួងមហាផ្ទៃនៃរដ្ឋឆ្លេសវីក ហូលស្តេន (Schleswig-Holstein) ជាប់ព្រំដែនប្រទេសដាណឺម៉ាកបាននិយាយថា ជនសង្ស័យត្រូវបានចាប់ខ្លួននៅចំណតរថភ្លើងនៅក្នុងភូមិប្រូកស្តេដ (Brokstedt)។ មន្ត្រីក្រសួងមហាផ្ទៃរដ្ឋបាននិយាយថា ជនសង្ស័យ យើងអាចនិយាយបានថា ជាបុរសមានអាយុចន្លោះពី ៣០ ទៅ ៣៥ឆ្នាំ ហើយទំនងជាជនភៀសខ្លួនប៉ាឡេស្ទីន។ ជនសង្ស័យត្រូវបានចាប់ខ្លួន ខណៈជាអ្នកដំណើរដែលបានធ្វើសកម្មភាពដោយគ្មានញញើត៕
អត្ថបទ៖ ប៊ុនថន