ថវិកាសម្ដេចតេជោ ៣០លានដុល្លារ បែងចែកដល់កងកម្លាំងចំនួន៣ ដើម្បីបោសសំអាតមីននៅខេត្តចំនួន១០

2023/01/26 08:28:18 pm        601

ភ្នំពេញ៖ ថវិកាផ្ដល់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ប្រមាណ ៣០លានដុល្លារ អាមេរិក ត្រូវបានបែងចែកទៅកងកម្លាំងចំនួន៣ ដើម្បីធ្វើការងារបោសសំអាត ចម្ការមីន នៅឆ្នាំ២០២៣ ក្នុងខេត្តចំនួន១០ ក្នុងនោះ មានកងកម្លាំងមជ្ឈមណ្ឌលសកម្មកំចាត់មីនកម្ពុជា (CMAC) កងទ័ពជើងគោក និងកងកម្លាំងមួកខៀវ ។

ក្នុងពិធីចុះហត្ថលេខាកិច្ចសន្យា ស្តីពីការបោសសំអាតមីន គាំទ្រពីមូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥ រវាងអាជ្ញាធរមីន និងកងកម្លាំងទាំង៣ ធ្វើឡើងនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជា​មេបញ្ជាការកងទ័ពជើងគោក ​ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានមាន​ប្រសាសន៍ថា សម្រាប់ផ្ទៃដីដែលកម្លាំងទាំង៣ ​នឹងត្រូវបោសសំអាត មានចំនួនជាង ១៨០គីឡូ​ម៉ែត្រឡា ខណៈថវិកាបានមកពីប្រទេសជាដៃគូ​ និងសប្បុរសជននានា គឺត្រូវប្រើប្រាស់​លើការងារបោសសំអាតចម្ការមីន នៅទូទាំងប្រទេស ជាច្រើនគីឡូម៉ែត្រក្រឡាទៀត ។

ឯកឧត្តម បានបន្តថា​ ការបោសសំអាតចម្ការមីននេះ នៅឆ្នាំ២០២៣ ​កងកម្លាំងមួកខៀវ នឹង​អនុវត្តនៅខេត្តកោះកុង និងខេត្តមណ្ឌលគិរី ​លើផ្ទៃដីជាង ២៧គីឡូម៉ែត្រក្រឡា, កងទ័ពជើងគោក អនុវត្តនៅខេត្តបន្ទាយមានជ័យ ​ឧត្តរមានជ័យ ​និងខេត្តកំពង់ស្ពឺ ​លើផ្ទៃដីជាង ៤៦គីឡូម៉ែត្រក្រឡា ចំណែកកម្លាំងស៊ីម៉ាក់អនុវត្តនៅខេត្តប៉ៃលិន ​ពោធិ៍សាត់ សៀមរាប ព្រះវិហារ និងខេត្តកំពង់ធំ លើផ្ទៃដីចំនួនជាង ១០៦គូឡូម៉ែត្រក្រឡា ។

ឯកឧត្តម បានបន្តថា សកម្មភាពបោសសំអាតមីន នៅដើមឆ្នាំ២០២៣នេះ បើធៀបនឹងឆ្នាំមុនៗ គឺមានល្បឿនលឿនជាង ព្រោះមានកងកម្លាំងជាច្រើន ត្រូវបានដាក់ពង្រាយនៅទូទាំងប្រទេស រួមទាំង​មានសម្ភារបោសសំអាតទំនើប​ ខណៈថវិកាសម្ដេចតេជោ ៣០លានដុល្លារនេះ អាចធ្វើឲ្យ​មានលទ្ធភាពកាន់តែខ្លាំង ​លើការងារបោសសំអាតចម្ការមីននៅឆ្នាំនេះ ៕អត្ថបទ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ

2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm