ប្រធាន​ជំនួយ UN ស្នើឲ្យ​ក្រុម​តា​លី​បង់​លើកលែង​បន្ថែមទៀត​លើ​បម្រាម​បុគ្គលិក NGO ជា​ស្ត្រី

2023/01/26 09:46:54 pm        655

​អាហ្វហ្គានីស្ថាន៖ ប្រធាន​ជំនួយ​របស់​អង្គការសហប្រជាជាតិ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា សហគមន៍​មនុស្សធម៌​កំពុង​ពិភាក្សា​ជាមួយ​មន្ត្រី​ក្រុម​តា​លី​បង់ ដើម្បី​ព្យាយាម​ទទួលបាន​ការលើកលែង​បន្ថែម និង​គោល​ការណែនាំ​ជា​លាយ​លក្ខណ៍អក្សរ​ ដើម្បី​អនុញ្ញាតឱ្យ​បុគ្គលិក​ផ្តល់ជំនួយ​ស្ត្រី​មួយចំនួន​អាចធ្វើ​ប្រតិបត្តិការ​​បាន ទោះបី​ជាមាន​បម្រាម​លើ​បុគ្គលិក​ស្ត្រី​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​ក៏ដោយ​។

​អគ្គលេខាធិការរង​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​កិច្ចការ​មនុស្សធម៌ លោក Martin Griffiths បាន​ប្រាប់​សារព័ត៌មាន​រ៉​យ​ទ័​រថា ក្នុងអំឡុងពេល​កិច្ចពិភាក្សា​ជាមួយ​អាជ្ញាធរ​នៅ​ទីក្រុង​កា​ប៊ុល ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ សារ​របស់លោក​មានដូចជា​៖ ប្រសិនបើ​ក្រុម​នេះ​មិន​អាចជួយ​យើង​ដើម្បី​លុបចោល​បម្រាម​នេះ​ទេ សូម​ផ្តល់​ឲ្យ​យើង​នូវ​ការលើកលែង​មួយចំនួន​ដើម្បី​អនុញ្ញាតឱ្យ​ស្ត្រី​អាច​ធ្វើការ​បាន​។ អាជ្ញាធរ​ក្រុម​តា​លី​បង់​កាលពី​ខែ​មុន​បាន​បញ្ជា​ឱ្យ​អង្គការក្រៅរដ្ឋាភិបាល ដែល​ភាគច្រើន​ធ្វើ​ប្រតិបត្តិ​ការឱ្យ​អង្គការសហប្រជាជាតិ បាន​បញ្ឈប់​បុគ្គលិក​ស្ត្រី​ដែល​កំពុង​តែ​បម្រើ​ការងារ​។​ ​លោក Griffiths និយាយថា ការលើកលែង​មួយចំនួន​ចំពោះ​បម្រាម​នេះ​ត្រូវ​បានផ្តល់​នៅក្នុង​វិស័យ​សុខាភិបាល និង​ការអប់រំ ហើយ​ពួកគេ​កំពុង​ទទួល​សញ្ញា​នៃ​ការលើកលែង ​ដែល​អាច​កើតមាន​ក្នុង​វិស័យ​កសិកម្ម​។

ប៉ុន្តែ​លោក​បាន​និយាយថា ត្រូវការ​ច្រើន​បន្ថែមទៀត​ជាមួយ​ការផ្តល់សេវា​អាហារូបត្ថម្ភ ទឹក និង​អនាម័យ​ជា​អាទិភាព​ដើម្បី​ការពារ​ជំងឺ និង​កង្វះ​អាហារូបត្ថម្ភ​ធ្ងន់ធ្ងរ ក្នុង​អំឡុង​ពេល​មាន​វិបត្តិ​មនុស្សធម៌​នៅក្នុង​ប្រទេស​។ លោក Griffiths និយាយថា ផ្អែកលើ​កិច្ចពិភាក្សា​ជាមួយ​អាជ្ញាធរ​ក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ អង្គការសហប្រជាជាតិ និង​ទីភ្នាក់ងារ​មនុស្សធម៌ សង្ឃឹមថា ​ក្រុម​តា​លី​បង់​នឹង​បង្កើត​គោលការណ៍​ណែនាំ​ជា​លាយលក្ខណ៍អក្សរ ដើម្បី​អនុញ្ញាតឱ្យ​អង្គការក្រៅរដ្ឋាភិ​បាល​ធ្វើការ​ជាមួយ​បុគ្គលិក​ស្ត្រី​នៅក្នុង​តំបន់​ជាច្រើន​បន្ថែមទៀត ដោយមាន​ភាពប្រាកដប្រជា​នៅក្នុង​សប្តាហ៍​ខាងមុខនេះ​។​ ទោះជា​យ៉ាងណា​លោក Griffiths បាន​ព្រមាន​ថា លទ្ធផល​ចុងក្រោយ​នៅតែ​មិន​ប្រាកដ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        103
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        96
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        88

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm