មេធាវី​របស់ Messi នឹង​ជួយ​ការពារ​ក្តី Dani Alves ដែល​ត្រូវ​ចោទប្រកាន់​ពីបទ​រំលោភបំពាន​ផ្លូវភេទ​

2023/01/26 09:56:18 pm        66

​បាល់ទាត់៖ ​មេធាវី​ដែល​ធ្វើ​ការឱ្យ Lionel Messi ក្នុង​សំណុំរឿង​ក្លែងបន្លំ​ពន្ធ​របស់ខ្លួន​ ត្រូវបាន​បន្ថែម​ទៅក្នុង​ក្រុម​មេធាវី​ការពារ​ក្តី​ឱ្យ​អតីត​ខ្សែការពារ​ក្រុម Barcelona កីឡាករ Dani Alves ដែល​ប្រឈមមុខ​នឹង​ការចោទប្រកាន់​ពីបទ​រំលោភបំពាន​ផ្លូវភេទ​។​

​មេធាវី​ដ៏​ល្បីល្បាញ Cristóbal Martell នឹង​ព្យាយាម​ជួយ Alves ក្នុងការ​ការពារ​រប​ស់​គាត់​ប្រឆាំងនឹង​ការចោទប្រកាន់​ពីបទ​រំលោភ​ផ្លូវភេទ​ដោយ​ស្ត្រី​ម្នាក់​ដែល Alves បាន​ជួប​នៅ​ក្លឹប​រាត្រី​មួយ​ក្នុង​ទីក្រុង Barcelona កាលពី​ថ្ងៃទី៣០ ខែធ្នូ​។ ​Martell គឺជា​ផ្នែក​មួយ​នៃ​ក្រុម​ការពារ​ក្តីនៅពេលដែល Messi ត្រូវបាន​គេ​រកឃើញថា​មាន​ពិរុទ្ធ​ពីបទ​ក្លែងបន្លំ​ពន្ធ ហើយ​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក ២១ខែ​ក្នុង​ឆ្នាំ២០១៦ នៅក្នុង​ប្រទេស​អេ​ស្ប៉ា​ញ ទោះបីជា​ការកាត់ទោស​នេះ​ត្រូវបាន​ព្យួរ ហើយ​តារា​អា​ហ្ស​ង់​ទីន​មិនចាំបាច់​ចំណាយពេល​នៅក្នុង​ឃុំ​ក៏ដោយ​។​

Dani Alves ត្រូវបាន​ឃាត់ខ្លួន​តាំងពី​ថ្ងៃ​សុក្រ បន្ទាប់ពី​ចៅក្រម​បាន​បញ្ជា​ឱ្យ​ឃុំខ្លួន​ដោយ​គ្មាន​លទ្ធភាព​នៅក្រៅ​ឃុំ បន្ទាប់ពី​ការផ្តល់​សក្ខីកម្ម​ពី​ដើមចោទ និង​សាក្សី ទោះបី​បាន​បដិសេធ​រាល់​ការប្រព្រឹត្ត​ខុស​ក៏ដោយ​។​ Alves បានឈ្នះ​ពាន​ចំនួន ៤២ ក្នុង​អាជីព​បាល់ទាត់​របស់ខ្លួន​រួមមាន Champions League បី​ជាមួយ Barcelona និង Copa America ពីរ​ជាមួយ​ប្រេ​ស៊ី​ល​។ Alves បានបង្ហាញ​ខ្លួន​នៅ World Cup លើក​ទី​បី​ក្នុង​អាជីព​នៅ​ប្រទេស​កាតា​ផងដែរ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm