មន្រ្តីពន្ធដារខេត្តកោះកុង ពិនិត្យផាកពិន័យម្ចាស់យានយន្តខកខានបង់ពន្ធផ្លូវឆ្នាំ២០២២

2023/01/26 10:50:02 pm        1.2 K

កោះកុង៖ មន្រ្តីសាខាពន្ធដារខេត្តកោះកុង បាននឹងកំពុងចុះត្រួតពិនិត្យ ក៏ដូចជាផាកពិន័យ​ចំពោះ​ម្ចាស់​យានយន្តណា ដែលខកខានពុំបានបង់ពន្ធលើមធ្យោបាយយានជំនិះគ្រប់ប្រភេទ​សម្រាប់​ឆ្នាំ២០២២។

លោក ឡុង ស៊ីប៉ូ អនុប្រធានសាខាពន្ធដារខេត្តកោះកុង បានឱ្យដឹងថា ក្រុមការងាររបស់លោក បានអនុវត្តការត្រួតពិនិត្យលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទលើកំណាត់ផ្លូវជាតិ​លេខ៤៨ ស្ថិតនៅចំណុចអូរស្រីស្រណោះ​ ក្នុងសង្កាត់ស្មាច់មានជ័យ​ ក្រុងខេមរភូមិន្ទ តាំងតែ​ពីថ្ងៃទី១៥ ខែមករា មកម្ល៉េះ ។

លោក បានបញ្ជាក់ថា គិតមកទល់ថ្ងៃទី២៥ ខែមករា នេះ ​មានយានយន្តជាង២០គ្រឿងហើយដែល​ត្រូវបានផាកពិន័យ​ ដោយសារម្ចាស់យានយន្ត ​ពុំបានបំពេញកាតព្វកិច្ចបង់ពន្ធត្រឹមត្រូវតាមច្បាប់​ពន្ធដារ។ ​កាលបំណាច់ខែវិច្ឆិកា ឆ្នាំ២០២២ ​ក៏មានយានយន្តប្រមាណ១៣២គ្រឿងផងដែរ រងការពិន័យ ។

យានយន្តរដ្ឋលើកលែងពន្ធ រួមមាន៖ ម៉ូតូ រថយន្តសង្គ្រោះបន្ទាន់​ រថយន្តយោធា នគរបាល គ្រឿង​យន្តធ្វើកសិកម្ម រថយន្តស្ថានទូត និងរថយន្ត ​ដែលប្រើប្រាស់ដោយអង្គការអន្តរជាតិនានា ។

នៅឆ្នាំ២០២២ ​សាខាពន្ធដារខេត្តកោះកុង ​ទទួលចំណូលបានមកពីការបង់ពន្ធលើមធ្យោបាយ និងយានជំនិះគ្រប់ប្រភេទ​ ប្រមាណជាង៣ពាន់លានរៀល ស្មើនឹងយានយន្តចំនួន៦.៥៩៩គ្រឿង ។ តួលេខនេះ បើធៀបនឹងឆ្នាំ២០២១​ កើនជាង២១លានរៀល។ ​ចំពោះការពិន័យម្ចាស់យានយន្ត បានថយ​ចុះ៦២គ្រឿង ស្មើនឹងទឹកប្រាក់១៧លានរៀល ។

មន្រ្តីពន្ធដារខេត្តកោះកុង បានវាយតម្លៃថា ពលដ្ឋម្ចាស់យានយន្ត មានការយល់ដឹងច្រើន​ហើយ​ពី​កាតព្វកិច្ច​បង់ពន្ធលើមធ្យោបាយដឹក​ជញ្ចូន ​និងយានជំនិះគ្រប់ប្រភេទ ​ពីមួយឆ្នាំទៅមួយឆ្នាំ ៕អត្ថបទ៖ ឈឹម មករា

អត្ថបទដែលទាក់ទង

ចៅក្រមសម្រេចឃុំខ្លួនបណ្ដោះអាសន្នស្ដ្រីដែលជេរប្រមាថកងទ័ព
2026/08/14 08:42:31 pm        273
រយៈពេល២ឆ្នាំ បទល្មើសឆ្លងដែនពីវៀតណាម ឡាវ មកកម្ពុជាមាន ១៣៥៥ករណី និងឃាត់ខ្លួនជនល្មើសជាង ២ពាន់នាក់
2026/08/14 07:16:00 pm        370
មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ ដាក់ឱ្យដំណើរការកម្មវិធីរដូវកាលទី៦ ដើម្បីប្រកួតប្រជែងប្រាក់លាន
2026/08/14 07:11:52 pm        243

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់បញ្ជាក់ថា ខ្លួនបានបាញ់ទម្លាក់យានដ្រូន MQ-9 ផលិតនៅអាមេរិក នៅខេត្ត Hormozgan

2026/08/14 08:55:40 pm
​សមាជិកសភាកោះ​តៃវ៉ាន់ អនុម័តថវិកាឆ្នាំ២០២៦ ក្រោយ​ពន្យារពេលយ៉ាង​យូរ​បំផុត​
2026/08/14 08:50:18 pm
​ចៅក្រមសម្រេចឃុំខ្លួនបណ្ដោះអាសន្នស្ដ្រីដែលជេរប្រមាថកងទ័ព
2026/08/14 08:42:31 pm
​អ្នកបើកបាត់​បង់ជីវិត បន្ទាប់​ពី​​ឧទ្ធម្ភាគចក្រធ្លាក់​នៅភាគខាងកើតអាល្លឺម៉ង់
2026/08/14 08:32:13 pm
​មន្ត្រី៖ អាមេរិកចង់ឱ្យលោក Netanyahu ថ្កោលទោសការឡោម​ព័ទ្ធ​របស់​អ្នកតាំងលំនៅ ក្នុងភូមិប៉ាឡេស្ទីន
2026/08/14 08:06:59 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/14 12:00:52 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/08 02:30:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/12 10:02:25 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/14 09:38:49 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm