
អន្ដរជាតិ៖ ទូរទស្សន៍រដ្ឋ CCTV រាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា តំបន់ទូទាំងប្រទេសចិន ប្រឈមនឹងស្ថានភាពត្រជាក់ខ្លាំង ធ្វើឲ្យតំបន់ឆ្នេរក្លាយជាទឹកកក និងផ្លូវថ្នល់គ្របដណ្តប់ដោយព្រិល។
នៅខេត្តភាគខាងត្បូង Fujian តំបន់អភិរក្សធម្មជាតិជាតិភ្នំ Wuyi រងផលប៉ះពាល់ដោយសារព្យុះព្រិលចាប់តាំងពីថ្ងៃអង្គាររមកម្ល៉េះ។ ទីតាំងជាច្រើនទៀតនៅទូទាំងខេត្ត បានប្រកាសអាសន្នកម្រិតមធ្យមពីស្ថានភាពអាកាសធាតុអាក្រក់។ នៅខេត្តភាគខាងកើត Jiangsu តំបន់ឆ្នេរសមុទ្រ Lianyungang រាយការណ៍ពីសីតុណ្ហភាពធ្លាក់ចុះរហូតដល់ដក ១០ អង្សាសេ៕
