
អន្ដរជាតិ៖ ក្រុមអាជ្ញាធរទីក្រុងគីវ រាយការណ៍ថា មីស៊ីលតម្រង់គោលដៅ ១៥គ្រាប់ ដែលហោះឆ្ពោះទៅកាន់រដ្ឋធានីអ៊ុយក្រែនមួយនេះ ត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាស ខណៈដែលសំឡេងប្រកាសអាសន្នពីការវាយប្រហារតាមច្រកអាកាស បានបន្លឺឡើងនៅទូទាំងប្រទេស។ អ្នកសារព័ត៌មានម្នាក់របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ និយាយថា លោកឮសំឡេងមីស៊ីលហោះរំលងក្បាលរបស់លោកលើរយៈកម្ពស់ទាប នៅចម្ងាយប្រហែល ៣០គ.មប៉ុណ្ណោះពីទីក្រុងគីវ៕
