អន្ដរជាតិ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ទទួចស្នើសុំអាវុធធន់ធ្ងន់បន្ថែមទៀតពីលោកខាងលិច ប៉ុន្តែវិមានក្រឹមឡាំងបានចាត់ទុកជំនួយយោធាកាន់តែច្រើនរបស់អង់គ្លេស អាល្លឺម៉ង់ សហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀតដល់ទីក្រុងគីវថាជាទង្វើគ្រោះថ្នាក់បំផុត។
ក្រុមមន្រ្តីអ៊ុយក្រែន បាននិយាយកាលពីយប់កន្លងទៅថា ពួកគេរំពឹងថាប្រទេសសម្ព័ន្ធមិត្តលោកខាងលិច នឹងផ្តល់ជូនមីស៊ីលរយៈចម្ងាយឆ្ងាយដល់កងកម្លាំងប្រដាប់អាវុធរបស់ពួកគេ បន្ទាប់ពីអង់គ្លេស អាល្លឺម៉ង់ សហរដ្ឋអាមេរិក និងបណ្តាប្រទេសផ្សេងទៀត ឯកភាពទាំងអស់គ្នាថានឹងបញ្ជូនរថក្រោះដែលទីក្រុងគីវត្រូវការជាយូរមកហើយ៕