ស៊ីម៉ាក់ និងក្រុមហ៊ុនជប៉ុន ចុះ MOU លើសេវាកម្មប្រឹក្សាគម្រោងសាងសង់មជ្ឈមណ្ឌលហ្វឹកហ្វឺន និងសារមន្ទីរ

2023/01/27 02:32:14 am        182

ភ្នំពេញ៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានចុះហត្ថលេខា លើសេវាកម្ម ប្រឹក្សា សម្រាប់គម្រោងសាងសង់​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន និងសារមន្ទីរ នៃមជ្ឈមណ្ឌលសកម្ម ភាពកំចាត់មីនកម្ពុជា ។

ការចុះ MOU នេះ ធ្វើឡើងរវាងឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ និងលោក Kazuhiro MIYATAKE ប្រធានក្រុមប្រឹក្សាបច្ចេកទេស នៃក្រុមហ៊ុន OC GIOBAL នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ដោយក្រោយពីការចុះហត្ថលេខានេះ ក្រុមការងារទីប្រឹក្សាជប៉ុន នឹងចុះវាយតម្លៃលម្អិតអំពីប្លង់ទាំងពីរ និងពិនិត្យទីតាំងសាងសង់ជាក់ស្តែង ។

ឯកឧត្តម ហេង រតនា មានប្រសាសន៍ថា រដ្ឋាភិបាលភិបាលជប៉ុនតាមរយៈ JICA បានសម្រេចផ្ដល់ហិរញ្ញប្បទានឥតសំណង ជូនរាជរដ្ឋាភិបាល​ផ្ដល់ជូនអង្គភាព CMAC សម្រាប់គម្រោងសាងសង់អាគារហ្វឹកហ្វឺន និងអាគារផ្សព្វផ្សាយអប់រំយល់ដឹងពីសង្គ្រាម ដែលមានទឹកប្រាក់សរុបចំនួន ២ ៤៥១លានយ៉េង ប្រមាណ១៧.៥លានដុល្លារអាមេរិក ។

ឯកឧត្តម បានបង្ហាញនូវជំនឿយ៉ាងមុតមាំថា សារមន្ទីរសន្ដិភាពសកម្មភាពមីន នឹងក្លាយជាមរតកជាតិមួយក្នុងការដាក់បង្ហាញមតិជាតិ និងអន្ដរជាតិ ឲ្យកាន់តែយល់ច្បាស់ថែមទៀតនូវការខិតខំពុះពារប្ដូរផ្ដាច់របស់សម្ដេចតេជោ ក្នុងការបញ្ចប់សង្គ្រាមនៅកម្ពុជា និងបានកសាងសន្ដិភាពយ៉ាងពេញលេញពិតប្រាកដមួយ សម្រាប់ប្រជាជន និងប្រទេសជាតិដ៏កំសត់នេះ ។

ឯកឧត្តមអគ្គនាយក បានបន្ថែមថា សារមន្ទីរសន្តិភាពនឹងក្លាយជាឃ្លាំងចំណេះដឹង និងព័ត៌មានចងចាំពីទុក្ខសោកវេទនា​របស់​ប្រជាជនកម្ពុជា​ឆ្លងកាត់សង្គ្រាម និងសំណល់យុទ្ធភណ្ឌសង្គ្រាម និងស្វែងយល់ព្រមទាំងតំកល់តំលៃសន្តិភាពជាមរតកដ៏មហាសាល ហើយ​សារមន្ទីរសន្តិភាពនេះ ផ្តោតលើទស្សនសារមន្ទីរស៊ីវិល ដូចជាសារមន្ទីរនៅហ៊ីរ៉ូស៊ីម៉ា និងអូគីណាវ៉ានៃប្រទេសជប៉ុនអញ្ចឹងដែរ ។ ខាងJICA ក៏បានគិតគូរ និងខិតខំកៀរគរអ្នកជំនាញមកពីហ៊ីរ៉ូស៊ីម៉ានិងអូគីណាវ៉ា មកសហការគាំទ្រដល់អង្គភាពស៊ីម៉ាក់ ដើម្បីរៀបចំសារមន្ទីរសន្តិភាពឱ្យកាន់តែទំនើបទាំងប្រពន្ធ័គ្រប់គ្រង សម្ភារបំពាក់ផងដែរ ៕ អត្ថបទ ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm