ជនជាតិ​ប៉ា​ឡេ​ស្ទី​ន ​១០​នាក់​ស្លាប់ ខណៈ​អ៊ីស្រាអែល​បើក​ការ​វាយឆ្មក់​ដ៏​ធំ​បំផុត​មិន​ធ្លាប់​មាននៅ​តំបន់ West Bank

2023/01/27 04:50:57 pm        687

​​អ៊ីស្រាអែល៖ ក្រុមមន្ត្រី​នៅក្នុង​ដែនដី​គ្រប់គ្រង​ដោយ​អ៊ីស្រាអែល​និយាយ​ថា កងកម្លាំង​អ៊ីស្រាអែល​នៅ​ក្នុង​តំបន់ West Bank បាន​សម្លាប់​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​ ១០​នាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ៩​នាក់​ក្នុងចំណោម​ពួកគេ​ស្លាប់​នៅ​ក្នុង​ការ​វាយឆ្មក់​របស់​យោធា​អ៊ីស្រាអែល ដែល​ត្រូវ​បាន​ហៅថា​ជា​ប្រតិបត្តិ​ការ​ប្រឆាំង​ភេរវកម្ម​។

​ថ្ងៃ​ដ៏​បង្ហូរ​ឈាម​បំផុត​មិន​ធ្លាប់​មាន​ក្នុង​ពេល​ជាច្រើន​ឆ្នាំ​នៅ​ក្នុង​តំបន់ West Bank បាន​ផ្ទុះឡើង​នៅ​ជំរំ​ជន​ភៀសខ្លួន​ ដែល​ប្រមូលផ្ដុំ​ដោយ​មនុស្ស​ច្រើន​កុះករ​នៅ​ភាគ​ខាងជើង​នៃ​ទីក្រុង​ជេ​នី​ស ​(Jenin) ជាទី​ដែល​មាន​ការ​បាញ់រះ​ពេញ​ដង​ផ្លូវ និង​ផ្សែង​ហុយ​ចេញពី​រនាំង​បាំង​ផ្លូវ​ដែល​កំពុង​ឆេះ។ អាជ្ញាធរ​សុខាភិបាល​ប៉ា​ឡេ​ស្ទី​ន​បាន​ដាក់​ចំនួន​អ្នក​ស្លាប់​ ពី​ការ​ប៉ះទង្គិច​គ្នា​ត្រឹម​ ៩​នាក់​រួម​ទាំង​ស្ត្រី​ម្នាក់ ដោយ​បន្ថែម​ថា ​មនុស្ស​ ២០​នាក់​បាន​រង​របួស​ មុន​កងកម្លាំង​អ៊ីស្រាអែល​បាន​ចាកចេញ​នៅ​ពេល​ព្រឹក​។ ​យោធា​អ៊ីស្រាអែល​បាន​និយាយ​ថា កងកម្លាំង​អ៊ីស្រាអែល​បាន​រង​ការ​បាញ់​ប្រហារ​អំឡុង​ប្រតិបត្តិ​ការ​ប្រឆាំង​ភេរវកម្ម ​ដើម្បី​តាម​ចាប់ខ្លួន​ក្រុម​ភេរវ​ករ​អ៊ីស្លាម​ជី​ហាដ និង​បាន​បាញ់រះ​លើ​ក្រុម​អ្នក​ប្រយុទ្ធ​មួយ​ចំនួន​ដែល​ជា​សត្រូវ​របស់​ខ្លួន​។

​ចាប់​តាំង​ពី​ការ​កត់​ត្រា​របស់​ខ្លួន​បាន​ចាប់ផ្ដើម​កាលពី​ឆ្នាំ​២០០៥​ មក អង្គការសហប្រជាជាតិ​ពុំ​ដែល​បាន​កត់ត្រា​ទេ ដូចជា​ចំនួន​អ្នក​ស្លាប់​ខ្ពស់​នៅក្នុង​ប្រតិបត្តិការ​តែមួយ​បែបនេះ​នៅ​តំបន់ ​West Bank។ ​អ្នកនាំពាក្យ​របស់​មេដឹកនាំ​ប៉ា​ឡេ​ស្ទី​ន​លោក Mahmoud Abbas បាន​និយាយ​ថា ​អាជ្ញាធរ​ប៉ា​ឡេ​ស្ទី​ន​និយាយ​ថា ខ្លួន​បាន​បញ្ចប់​ការ​សម្រប​សម្រួល​ផ្នែក​សន្តិសុខ​ជាមួយ​អ៊ីស្រាអែល​នៅ​ក្នុង​តំបន់ West Bank ហើយ ក្រោយ​ការ​វាយឆ្មក់​ដោយ​យោធា​ដ៏​ធ្ងន់ធ្ងរ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm