រុស្ស៊ី​និយាយថា ការចូលរួម​ក្នុង​សង្គ្រាម​របស់​សម្ព័ន្ធ​យោធា​ណា​តូ​កំពុង​កើន​ឡើង​កាន់​តែ​ខ្លាំង​ដោយ​ការ​បញ្ជូន​អាវុធ​ឲ្យ​អ៊ុយ​ក្រែ​ន​

2023/01/27 05:09:02 pm        711

​រុស្ស៊ី៖ រុស្ស៊ី​និយាយថា ការបញ្ជូន​រថក្រោះ​ប្រយុទ្ធ​របស់​សម្ព័ន្ធ​យោធា​ណា​តូ​ទៅកាន់​អ៊ុយ​ក្រែ​ន គឺជា​ភស្តុតាង​នៃ​ការ​ចូល​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ ​និង​កាន់តែ​ពេញមុខ​របស់​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​នៅ​ក្នុង​សង្គ្រាម​មួយ​នេះ ស្រប​ពេល​អ្នកវិភាគ​មួយ​រូប​បាន​លើក​ឡើង​ថា ការ​ផ្គត់ផ្គង់​គ្រឿង​សព្វា​វុធ​ពី​បណ្ដា​ប្រទេស​ទាំងនោះ​អាច​ក្លាយ​ជា​គោលដៅ​កាន់តែ​ស្របច្បាប់​។

​ការ​លើក​ឡើង​បែបនេះ​បាន​កើតមានឡើង ​ក្រោយ​សហរដ្ឋអាមេរិក និង​អាល្លឺម៉ង់​កាលពី​ថ្ងៃ​ពុធ​បាន​និយាយ​ថា ពួកគេ​នឹង​ផ្ដល់​រថក្រោះ​ធុន​ធ្ងន់​រាប់​សិប​គ្រឿង​ឲ្យ​ទៅ​អ៊ុយ​ក្រែ​ន ​ដើម្បី​ទប់ទល់​ជាមួយ​កង​កម្លាំង​រុស្ស៊ី​។ លោក Dmitry Peskov អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា មាន​សេចក្ដីថ្លែងការណ៍​ជា​បន្ត​បន្ទាប់ពី​បណ្ដា​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប និង​ទីក្រុង​វ៉ាស៊ីនតោន​តែង​លើក​ឡើង​ថា ការ​បញ្ជូន​ប្រព័ន្ធ​អាវុធ​ជាច្រើន​ប្រភេទ​ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន​រួម​ទាំង​រថ​ក្រោះ​ផង​នោះ ពុំ​មែន​ជា​សញ្ញា​ថា​ប្រទេស​ទាំងនេះ ឬ​សម្ព័ន្ធ​យោធា​មួយ​នេះ​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​អរិភាព​នៅ​ក្នុង​អ៊ុយ​ក្រែ​ន​នោះ​ទេ​។

​យើង​ពិតជា​មិន​យល់ស្រប​ចំពោះ​ការ​លើក​ឡើង​នេះ​ទេ យើង​មើល​ឃើញ​ថា នោះ​ជា​ការ​លូកដៃ​ចូល​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​នៅ​ក្នុង​ជម្លោះ​នេះ។ យើង​មើល​ឃើញ​ថា ​ការ​ជាប់​ពាក់ព័ន្ធ​កំពុង​កើន​ឡើង​កាន់​តែ​ខ្លាំង​។ ​ទីក្រុង Kyiv កំពុង​ព្យាយាម​ស្នើសុំ​រថក្រោះ​ទំនើប​រាប់​រយ​គ្រឿង ​ដើម្បី​ផ្ដល់​កម្លាំង​ឲ្យ​កងទ័ព​របស់​ខ្លួន​អាច​វាយកម្ទេច​ខ្សែត្រៀម​របស់​រុស្ស៊ី និង​ដណ្ដើម​ទឹកដី​មកវិញ​ពី​រុស្ស៊ី​ដែល​បាន​គ្រប់គ្រង​នៅ​ក្នុង​ភាគ​ខាង​ត្បូង និង​ខាងកើត​របស់​អ៊ុយ​ក្រែ​ន​។ អ៊ុយ​ក្រែ​ន និង​រុស្ស៊ី​កំពុង​ពឹង​ផ្អែក​ជា​ចម្បង​លើ​រថ​ក្រោះ​សម័យ​សូ​វៀត T-72៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        130
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        123
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm