ទេសរដ្ឋមន្រ្តី លី ធុជ នាំយកអំណោយសម្តេចតេជោ ប្រគល់ជូនជនពិការភាពដោយសារគ្រាប់មីន ក្នុងក្រុងបាវិត

2023/01/27 07:58:35 pm        685

ស្វាយរៀង៖ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន នៅថ្ងៃទី២៧ ខែមករា ឆ្នាំ​២០២៣ ​បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី និង​សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ​ប្រធានកាកបាទក្រហមកម្ពុជា ប្រគល់ជូនដល់ជនមាន​ពិការភាពដោយសារគ្រាប់មីន និង​សំណល់ជាតិផ្ទុះពីសង្រ្គាមមកពីសង្កាត់ទាំង ៥ ក្នុងក្រុងបាវិត។

ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានពាំនាំនូវសេចក្តីស្រឡាញ់ និងសេចក្តីនឹករលឹកពី​សម្តេចទាំង​ទ្វេ ជូនដល់មន្រ្តីរដ្ឋបាលក្រុងបាវិត ​ក្រុមប្រឹក្សាសង្កាត់ទាំង៥ និងប្រជាពលរដ្ឋទាំងអស់​ក្នុងក្រុងបាវិត។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងថា ការធ្លាក់ខ្លួនពិការដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះ​ពីសង្រ្គាម មិនមែនជាជម្រើសរបស់ប្រជាពលរដ្ឋទេ វាកើតចេញពីប្រវត្តិសាស្រ្តពិតនៃការបែក​បាត់​សាមគ្គី និងជម្លោះផ្ទៃក្នុងរវាងខ្មែរ និងខ្មែរ ដែលនាំឲ្យមានសង្រ្គាមអូសបន្លាយអស់​ជាងបី​ទសវត្សរ៍​នៅកម្ពុជា។ ​ការរក្សាឲ្យបាននូវសន្តិភាព ​គឺជាគុណតម្លៃដែលនាំឲ្យប្រទេសជាតិ​មានរីកចំរើន ហើយ​ជីវភាពរបស់​ប្រជាពលរដ្ឋទាំងអស់កាន់តែប្រសើរឡើង​ តាមរយៈការទទួលបាននូវឱកាស​ការងារ ប្រាក់ចំណូល និងការអភិវឌ្ឍនៅមូលដ្ឋាន។

ឯកឧត្តម បន្តទៀតថា ទោះបីយើងធ្លាក់ខ្លួនពិការ ប៉ុន្តែមិនមែនពិការសមត្ថភាពទេ យើងនៅមាន​ចក្ខុវិស័យ​ក្នុងការចូលរួមដល់ការអភិវឌ្ឍប្រទេសជាតិ ​អភិវឌ្ឍសង្គម ​និងគ្រួសារ។ រាជរដ្ឋាភិបាល ក្រោមការដឹកនាំ​របស់សម្តេចតេជោនាយករដ្ឋមន្រ្តី តែងតែយកចិត្តទុកដាក់ចំពោះជីវភាព​រស់​នៅ​ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទូទាំងប្រទេស​ និងលើកកម្ពស់ដល់ជនមានពិការភាព តាមរយៈការ​ជម្រុញ​ឲ្យគ្រប់ក្រសួង ស្ថាប័ន និងបណ្តាក្រុមហ៊ុននានា ​ផ្តល់អាទិភាពឲ្យចូលរួមបម្រើការងារ។

ក្នុងឱកាសនោះ ឯកឧត្ដមទេសរដ្ឋមន្រ្តី ក៏បានលើកឡើងអំពីតម្លៃនៃសន្លឹកឆ្នោតនាពេលខាងមុខ ដែលជាសន្លឹកឆ្នោតគាំទ្រសន្តិភាព ​និងការអភិវឌ្ឍ ​ក្រោមការដឹកនាំរបស់សម្តេចតេជោ ហើយ​សន្លឹកឆ្នោតនេះ នឹងនាំមកនូវឱកាសការងារយ៉ាងច្រើន​សន្ធឹកសន្ធាប់ និងប្រាក់ចំណូល​សម្រាប់​គ្រួសារ​របស់យើងទាំងអស់គ្នា។ ​សូមបន្តគាំទ្រសម្តេចតេជោ នាយករដ្ឋមន្រ្តី និងបោះឆ្នោតជូន​គណបក្ស​ប្រជាជនកម្ពុជា ដែលជាគណបក្សនាំមកនូវសន្តិភាព និងការអភិវឌ្ឍ៕


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        69
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        162
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        148

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក

2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm