រាជរដ្ឋាភិបាលគម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿន៣ខ្សែ ដើម្បីជំរុញវិស័យដឹកជញ្ជូននៅកម្ពុជា

2023/01/27 01:10:59 pm        1.4 K

ភ្នំពេញ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជាបាន និងខិតខំក្នុងការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធថ្មីៗរួមជាមួយការលើកកម្រិតគុណភាព ហេដ្ឋារចនាសម្ព័ន្ធចាស់ៗ ឱ្យកាន់តែមានគុណភាព និងធំទូលាយ ជាងមុន។

ក្រៅពីនេះ រាជរដ្ឋាភិបាលក៏គ្រោងនឹងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនចំនួន៣ខ្សែភ្ជាប់ ពីរាជធានី​ភ្នំពេញ​ទៅកាន់ តំបន់​សក្ដានុពល​នៃជាយដែនប្រទេសជំរុញវិស័យដឹក​ជញ្ជូនកាន់តែសំបូរបែប។ នេះបើតាមការឱ្យការផ្សាយរបស់ក្រសួងទេសចរណ៍ នាថ្ងៃទី២៧ ខែមករានេះ។

ក្រសួង បានឱ្យដឹងថា ផ្លូវរថភ្លើងទាំង៣ខ្សែ ដែលរាជរដ្ឋាភិបាលលើកយកមកសិក្សា និងដាក់​ក្នុងផែនការ សម្រាប់អភិវឌ្ឍន៍នោះរួមមាន៖ ផ្លូវរថភ្លើងភ្នំពេញទៅខេត្តព្រះសីហនុ ដោយ​ប្រើផ្លូវ​រថភ្លើង​ចាស់ផ្លូវរថភ្លើងភ្នំពេញប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងផ្លូវរថភ្លើងល្បឿនលឿន​ភ្នំពេញក្រុងបាវិត ខេត្តស្វាយរៀង។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសាធារណការ ​និងដឹកជញ្ជូន កាលពីពេលថ្មីៗ​នេះ​បានបង្ហាញពីតម្លៃនៃការអភិវឌ្ឍផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញប៉ោយប៉ែត ​ដោយគ្រោង នឹង ចំណាយប្រមាណ៤ ពាន់លានដុល្លារអាមេរិក។ផ្លូវរថភ្លើងល្បឿនលឿននេះ​នឹងក្លាយជាផ្លូវរថភ្លើង​ល្បឿនលឿនដំបូងគេរបស់កម្ពុជា ដែលបានសិក្សាដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន ( CRBC ) ។

ការសិក្សាបឋមនេះ បានបញ្ជាក់ថា គម្រោងផ្លូវរថភ្លើង ល្បឿនលឿននេះ ​មានប្រវែងសរុប ប្រមាណ ៣៨២គីឡូម៉ែត្រ​ ត្រូវការទុន វិនិយោគប្រមាណ​ ៤ពាន់លានដុល្លារ ​អាមេរិក​បូករួមនឹងទូនិងក្បាល​រថភ្លើង។

គម្រោងនេះ នឹងប្រើប្រាស់រយៈពេលសាសងសង់ ប្រមាណ៤ឆ្នាំ ​ហើយគម្រោងផ្លូវ ​រថភ្លើងនេះ នឹងក្លាយជាមធ្យោបាយដឹក​ ជញ្ជូនទំនិញ ​និងអ្នកដំណើរ ​ដ៏សំខាន់សម្រាប់ តំបន់ប៉ែក ខាងជើងប្រទេស​រួមមាន​ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ​និងខេត្តបន្ទាយមានជ័យ។

ចំណែកផ្លូវរថភ្លើងមួយខ្សែទៀតដែលរាជរដ្ឋាភិបាលបានលើកមកដាក់នៅក្នុងផែនការ ដែរនោះគឺ​ផ្លូវល្បឿន​លឿនភ្នំពេញ-បាវិត ​និងតភ្ជាប់ទៅកាន់ទីក្រុងហូជីមិញ៕អត្ថបទ៖ វ៉ន ដារ៉ា


អត្ថបទដែលទាក់ទង

គ្រូបង្រៀនយកចិត្តទុកដាក់ខ្ពស់អប់រំសិស្សានុសិស្សកំពុងសិក្សានៅភូមិរងចាំ
2026/07/10 06:25:49 pm        1
ក្រសួងកសិកម្ម ដាក់ឱ្យអនុវត្តគម្រោង EMPOWER ដើម្បីជួយពលរដ្ឋខ្វះខាតក្នុងការដាំដុះបន្លែ និងចិញ្ចឹមសត្វ
2026/07/10 06:19:15 pm        1
នាយទាហាន នាយទាហានរង និងពលទាហាននៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ បរិច្ចាគឈាមដោយស្ម័គ្រចិត្ត ជូនមន្ទីរពេទ្យខេត្ត និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម​ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៣ ថ្ងៃបង្កើតកងរាជអាវុធហត្ថ
2026/07/10 06:15:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​WHO ៖ ស្ថានភាពក្រោយការរញ្ជួយដីនៅវេណេស៊ុយអេឡា បង្កើនក្តីបារម្ភសុខភាព

2026/07/10 08:59:23 pm
​វិបត្តិប្រេងឥន្ធនៈរបស់រុស្ស៊ី ជំរុញពលរដ្ឋរស់នៅក្នុងទីក្រុងមូស្គូ ងាកទៅទិញរថយន្តអគ្គិសនីមកប្រើប្រាស់
2026/07/10 08:58:30 pm
​ទឹកទន្លេ Loire រីងស្ងួតស្ទើរអស់ អំឡុងពេលរលកកម្តៅវាយប្រហារប្រទេសបារំាង
2026/07/10 08:38:54 pm
​លោក Xi ជំរុញឱ្យចិន និងកូរ៉េខាងជើង បន្ត​ដំណោះស្រាយយុទ្ធសាស្ត្រ ក្នុង​ពេល​មាន​ភាពចលាចលសកល
2026/07/10 08:23:33 pm
​លោក Modi ចាប់​ផ្ដើម​ដំណើរទៅ​នូវែលសេឡង់ ជាទស្សនកិច្ចដំបូងដោយ​នាយករដ្ឋមន្ត្រីឥណ្ឌា ក្នុង​រយៈពេល ៤០ឆ្នាំ
2026/07/10 08:23:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/10 05:22:51 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/07 11:28:55 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/10 07:57:47 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/06 08:54:53 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am