កិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍លើកទី១ ឆ្នាំ២០២៣ សិក្សាអំពីលទ្ធភាពផ្តល់បណ្ណសមធម៌ និងបណ្ណ ប.ស.ស ដល់ក្រុមប្រជាជនគន្លឹះ

2023/01/27 08:22:55 pm        911

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការ និងជាប្រធានក្រុមប្រឹក្សាបច្ចេកទេស​អាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍លើកទី១ ឆ្នាំ២០២៣, ​នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣​នេះតាមរយៈការ​ចូលរួមផ្ទាល់ និងតាមប្រព័ន្ធអនឡាញ​ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា ដែលជាមន្ត្រីបច្ចេកទេសអន្តរក្រសួង ស្ថាប័ន រាជធានី ខេត្ត និងអង្គការដៃគូ។

កិច្ចប្រជុំបានធ្វើការពិភាក្សាលើរបៀបវារៈ ​នៃការសិក្សាអំពីលទ្ធភាពផ្តល់បណ្ណសមធម៌ ​និងបណ្ណ ប.ស.ស ដល់ក្រុមប្រជាជនគន្លឹះ។

ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំ ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត បានមានប្រសាសន៍ថា ក្រុមប្រឹក្សា​បច្ចេកទេសមានតួនាទីជាសេនាធិការបច្ចេកទេស ជូនអាជ្ញាធរជាតិប្រយុទ្ធ ​នឹងជំងឺអេដស៍ ក្នុងការរៀបចំគោល​នយោបាយជាតិប្រយុទ្ធ នឹងជំងឺអេដស៍ រៀបចំយុទ្ធសាស្ត្រសម្រាប់​អនុវត្តគោល​នយោបាយជាតិ រៀបចំផែនការសកម្មភាព ​ជួយណែនាំការអនុវត្តគោលនយោបាយ ផែនកា​រ​យុទ្ធសាស្ត្រ ផែនការសកម្មភាព ដើម្បីឆ្លើយតបដោយប្រសិទ្ធភាព ទៅនឹងតម្រូវការ នៃស្ថានភាពមេរោគអេដស៍។

រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្ត ដើម្បីសម្រេចបាននូវគោលដៅ ​៩៥-៩៥-៩៥ នៅឆ្នាំ ២០២៥។ នៅឆ្នាំ២០២១នេះ ​កម្ពុជាសម្រេចបាន ៨៤ ភាគរយ នៃអ្នកផ្ទុកមេរោគអេដស៍ទាំងអស់​បានដឹង​ពីស្ថានភាពរបស់ខ្លួន ក្នុងចំណោមអ្នកដែលដឹងថាខ្លួនមានផ្ទុកមេរោគអេដស៍ ៩៩ ភាគរយ បាន​ធ្វើ​រោគ​វិនិច្ឆ័យ​ និងទទួលការព្យាបាល ​និង៩៧ ភាគរយ ​នៃអ្នកផ្ទុកមេរោគអេដស៍ ដែលបានទទួល​ការ​ព្យាបាលមានអត្រាមេរោគតិចបំផុតមិនអាច​ជាការ​គំរាម​ ចំពោះសុខភាពរបស់អ្នកផ្ទុក​មេរោគអេដស៍។

តាមរយៈលិខិតលេខ ២១៣ សជណ.សស ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ អំពីការដាក់វិធានការ​ទាក់ទង​នឹងការឆ្លើយតបទៅនឹងមេរោគអេដស៍​ និងជំងឺអេដស៍ ​របស់ទីស្តីការគណៈរដ្ឋមន្រ្តី រាជ​រដ្ឋាភិបាលកម្ពុជា ​បានទទួលស្គាល់​ និងផ្តល់ជូនអ្នកផ្ទុកមេរោគអេដស៍ទាំងអស់ ​នូវបណ្ណក្រីក្រ ឬបណ្ណសមធម៌។

ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត ​បានបញ្ជាក់ថា កិច្ចប្រជុំថ្ងៃនេះ គឺដើម្បីប្រមូលនូវធាតុចូលបន្ថែម​ពី​សមាជិក លើសម្រង់ ទិន្នន័យបឋមនៃចំនួនប្រជាជនគន្លឹះ ​ដែលបានគ្របដណ្ដប់នៅទូទាំងរាជធានី ខេត្ត ​និងជម្រើសវិធីសាស្ត្រ និងតិវិធី ​ពាក់ព័ន្ធមួយចំនួន​ ក្នុងការផ្តល់បណ្ណ សមធម៌ ​ក៏ដូចជាបណ្ណ ប.ស.ស. ជូនដល់ប្រជាជនគន្លឹះ ដែលជាក្រុមប្រឈមមុខខ្ពស់ ​នឹងឆ្លងមេរោគអេដស៍៕អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        69
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        162
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក

2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm