ក្រុម​តា​លី​បង់​នឹង​បង្កើត​ច្បាប់​ថ្មី​ស្តីពី​ការងារ​ផ្នែក​ជំនួយ​របស់​ស្ត្រី​អា​ហ្វ​ហ្គា​នី​ស្ថាន

2023/01/27 09:20:46 pm        738

​អា​ហ្វ​ហ្គា​នី​ស្ថាន៖ មន្ត្រី​ជាន់ខ្ពស់​អង្គការសហប្រជាជាតិ​បាន​និយាយ​ថា រដ្ឋាភិបាល​ដឹកនាំ​ដោយ​ក្រុម​តា​លី​បង់​នៅ​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន មាន​ផែនការ​បង្កើត​ច្បាប់​ថ្មី​ដើម្បី​អនុញ្ញាត​ឱ្យ​ស្ត្រី​ធ្វើការ​ក្នុង​ប្រតិបត្តិការ​មនុស្សធម៌​បាន​មួយ​ចំនួន​។

ថ្លែង​ទៅកាន់​សារព័ត៌មាន BBC អគ្គលេខាធិការ​រង​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​កិច្ចការ​មនុស្ស​ធម៌​លោក Martin Griffiths បាន​និយាយថា លោក​បានទទួល​ការឆ្លើយតប​លើកទឹកចិត្ត​ពី​រដ្ឋមន្ត្រី​ក្រុម​តា​លី​បង់​ជាច្រើន​នាក់ ក្នុងអំឡុងពេល​កិច្ចពិភាក្សា​នៅ​ទីក្រុង​កា​ប៊ុល ទោះបី​ជា​មាន​បទបញ្ជា​កាល​ពី​ខែ​មុន​ដែល​បាន​ដាក់​បម្រាម​លើ​ស្ត្រី​អា​ហ្វ​ហ្គា​នី​ស្ថាន ធ្វើ​ការឱ្យ​អង្គការ​មិនមែន​រដ្ឋាភិបាល​ផ្អាក​ប្រតិបត្តិការ​ក៏ដោយ​។ ​នៅ​ឆ្នាំនេះទីភ្នាក់ងារ​នានា​នឹង​ព្យាយាម​ទៅដល់​ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន​ចំនួន ២៨​លាន​នាក់ ច្រើន​ជាង​ពាក់កណ្តាល​នៃ​ចំនួន​ប្រជាជន​សរុប​ដែល​រួមមាន ៦​លាន​នាក់​កំពុង​រង​ផល​ប៉ះពាល់​ដោយ​គ្រោះ​ទុរ្ភិក្ស​។

ក្នុង​សប្តាហ៍​នេះ​លោក Griffiths មាន​ជំនួប​ជា​បន្តបន្ទាប់​នៅ​ទីក្រុង​កា​ប៊ុល ជាមួយ​មេដឹកនាំ​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​តា​លី​បង់ អំពី​បទបញ្ជា​ដែល​បាន​ដាក់​បម្រាម​លើ​ស្ត្រី​អា​ហ្វ​ហ្គា​នី​ស្ថាន ​មិន​ឱ្យ​ធ្វើការ​ជាមួយ​អង្គការ​ផ្តល់​ជំនួយ​។ លោក​និយាយ​ថា ប្រសិនបើ​ស្ត្រី​មិន​ធ្វើការ​ក្នុង​ប្រតិបត្តិការ​មនុស្ស​ធម៌ យើង​នឹង​មិន​ទៅ​ដល់ យើង​មិន​អាច​រាប់​ចំនួន​ស្ត្រី និង​កុមារី​ដែល​យើង​ត្រូវ​ស្តាប់​អំពី​ពួកគេ​នោះ​ទេ​។ នៅ​ក្នុង​ប្រតិបត្តិការ​មនុស្សធម៌​ទាំងអស់​ជុំវិញ​ពិភពលោក ស្ត្រី និង​កុមារី​គឺជា​អ្នក​ដែល​ងាយ​រង​គ្រោះ​បំផុត​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm