រថក្រោះ​លោក​ខាងលិច​នឹងមាន​ប្រៀប​ជាង​រថក្រោះ​របស់​រុស្ស៊ី និង​មាន​សារៈសំខាន់​សម្រាប់​ការ​វាយ​លុក​របស់​អ៊ុយ​ក្រែ​ន​

2023/01/27 10:01:22 pm        877

​អ៊ុយក្រែន៖ អ្នកវិភាគ​យោធា​ឈានមុខ​ម្នាក់​និយាយ​ថា រថក្រោះ​ប្រយុទ្ធ​ដែល​ផលិត​ដោយ​ប្រទេស​លោក​ខាង​លិច​ នឹង​មាន​ប្រៀប​នៅ​សមរភូមិ​លើ​សម​ភាគី​របស់​ពួកគេ នៅ​ពេល​ដែល​រថក្រោះ​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន ដោយ​ផ្តល់​ឱ្យ​ពួកគេ​នូវ​ប្រយោជន៍​នៅ​ក្នុង​ការ​វាយ​លុក​ដែល​អាច​មាន​ ដើម្បី​ដណ្តើម​យក​ទឹកដី​របស់​ខ្លួន​មកវិញ​។​

​សហរដ្ឋអាមេរិក និង​អាល្លឺម៉ង់​បាន​ព្រមព្រៀងគ្នា​កាលពី​ថ្ងៃ​ពុធ ក្នុង​ការ​បញ្ជូន​រថក្រោះ​ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​ន ដែល​ទីក្រុង Kyiv បាន​សាទរ​ថា​ ជា​ចំណុច​របត់​ដ៏​មាន​សក្តានុពល​នៅ​ក្នុង​សមរភូមិ​ ដើម្បី​វាយ​រុញច្រាន​ការ​វាយ​លុក​ចូល​របស់​រុស្ស៊ី​។ ការសម្រេចចិត្ត​របស់​អាល្លឺម៉ង់​បាន​ត្រួស​ត្រាយ​ផ្លូវ​ សម្រាប់​ប្រទេស​ផ្សេងទៀត​ដូចជា​ប្រទេស​ប៉ូឡូញ អេស្ប៉ាញ ហ្វាំ​ង​ឡង់ ហូ​ឡង់ និង​ន័​រវេ​ស ដើម្បី​ផ្គត់ផ្គង់​រថក្រោះ​ឡេ​ភឺ​ត​មួយ​ចំនួន​របស់​ពួកគេ​ដល់​​អ៊ុយ​ក្រែ​ន​។​ ​លោក Ed Arnold អ្នកជំនាញ​ស្រាវជ្រាវ​សន្តិសុខ​អឺរ៉ុប​នៅ​វិទ្យាស្ថាន Royal United Services បាន​និយាយ​ថា ការ​ផ្គត់​ផ្គង់​រថក្រោះ​ប្រយុទ្ធ​របស់​អាមេរិក M1 Abrams, និង​រថក្រោះ Challenger 2 របស់​អង់គ្លេស និង​រថក្រោះ​ឡេ​ភឺ​ត​ (Leopard 2) ផលិត​នៅ​អាល្លឺម៉ង់ អាច​ជា​មធ្យោបាយ​ក្នុង​ការ​រុញច្រាន​កង​កម្លាំង​រុស្ស៊ី​ចេញពី​ទឹកដី​ ដែល​បាន​ចូលកាន់​កាប់​នៅ​អ៊ុយ​ក្រែ​ន​។

​ប្រទេស​លោក​ខាង​លិច​មា​ន​ការ​ស្ទាក់ស្ទើរ​ក្នុង​ការ​បញ្ជូន​សព្វាវុធ​វាយលុក​ ព្រោះ​ខ្លាច​បង្កជម្លោះ​ដោយ​ផ្ទាល់​នៃ​មហាអំណាច​នុយក្លេអ៊ែរ​របស់​រុស្ស៊ី​។ លោក Arnold និយាយ​ថា ​លោក​ពុំ​ឃើញ​ពី​របៀប​ដែល​រុស្ស៊ី​អាច​បង្កើន​សង្គ្រាម​បន្ថែម​ទៀត​នោះ​ទេ ហើយ​បង្ហាញ​ពី​ការ​ដួល​រលំ​ទីក្រុង Kherson ជា​ឧទាហរណ៍​ដែល​រុស្ស៊ី​មិន​អាច​បង្កើន​សង្គ្រាម​របស់​ខ្លួន​នៅ​អ៊ុយ​ក្រែ​ន​។ រុស្ស៊ី​បាន​និយាយ​ថា ខ្លួន​បាន​មើល​ឃើញ​ការសន្យា​ប្រគល់​រថក្រោះ​របស់​លោក​ខាងលិច​ទៅ​ឱ្យ​អ៊ុយ​ក្រែ​ន ​ជា​ភស្តុតាង​នៃ​ការចូលរួម​ដោយ​ផ្ទាល់ ​និង​កើន​ឡើង​របស់​សហរដ្ឋ​អាមេរិក និង​អឺរ៉ុប​នៅ​ក្នុង​ជម្លោះ​។ ពេលនេះ​អ៊ុយ​ក្រែ​ន​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ជំរុញ​សុំ​យន្តហោះ​ចម្បាំង​ជំនា​ន់ទី​៤ របស់​ប្រទេស​លោក​ខាង​លិច​ដូចជា F-16 របស់​អាមេរិក បន្ទាប់​ពី​ការ​ធានា​បាន​ការ​ផ្គត់ផ្គង់​រថក្រោះ​ប្រយុទ្ធ​សំខាន់ៗ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm