គណបក្សប្រជាជនចាប់ផ្តើមបើកមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស

2023/01/28 03:57:51 pm        859

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែមករាឆ្នាំ២០២៣នេះ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្ស​កំពុងដឹកនាំរាជរដ្ឋាភិបាលបានបើកមហាសន្និបាតវិសាមញ្ញតំណាង​ទូទាំងប្រទេសរយៈពេល២ថ្ងៃ ថ្ងៃទី២៨-២៩មករា២០២៣ នៅវិមាន ៧មករា នៅរាជធានីភ្នំពេញ។មហាសន្និបាតបានប្រារព្ធក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន និង​សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងដោយ​មាន​ការចូលរួម​ពីសមាជិកអចិន្ត្រៃយ៍ សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងមានការ​អញ្ជើញចូលរួមពីសមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលមន្ត្រីជាន់ខ្ពស់មួយចំនួន​នៅតាមក្រសួង-ស្ថាប័នរាជ ធានី-ខេត្តក្រុងស្រុកខណ្ឌអង្គការមហាជន ។

បើតាមឯឧ សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងថា មហាសន្និបាតនេះ មានរយៈពេល២ថ្ងៃដោយមានរបៀបវារៈមួយចំនួនដែលនៅថ្ងៃដំបូងនេះមានពិធីបើក មហាសន្និបាត​វិសាមញ្ញ​ថ្លែងសុន្ទរកថា បើកដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងរបាយការណ៍អំពី​លទ្ធផល​នៃការអនុ វត្តកម្មវិធីនយោបាយគណបក្សពីឆ្នាំ២០១៨ -២០២៣និងទិសដៅភារកិច្ចឆ្នាំ ២០២៣ ការពិភាក្សា ។

ចំណែករបៀបវារៈនៅថ្ងៃទី២គឺថ្ងៃអាទិត្យស្អែកនេះ នឹងអនុម័តលើរបាយការណ៍អំពីលទ្ធផល​នៃការ​អនុវត្តកម្មវិធីនយោបាយគណបក្សពីឆ្នាំ២០១៨-២០២៣ និងទិសដៅភារកិច្ចឆ្នាំ២០២៣ ការអនុម័ត​លើ​សេចក្តីព្រាងកម្មវិធីនយោបាយរបស់គណបក្ស សម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ ២០ ២៣-២០២៨ និងមតិបូកសរុបនិងការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស​ប្រជាជនកម្ពុជាជាដើម ។

ក្រោយបញ្ចប់មហាសន្និបាតវិសាមញ្ញនឹងមានសេចក្តីប្រកាសអំពីលទ្ធផលនៃមហា សន្និបាតវិសាមញ្ញនេះផងដែរ។


គួរបញ្ជាក់ថា បើតាមសម្តេចតេជោ ក្នុងពិធីប្រគ ល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យ វេស្ទើនកាលពីថ្ងៃទី២៦ ខែមករាកន្លងទៅ បានឱ្យដឹងថា មហាសន្និបាតវិសាមញ្ញនេះធ្វើឡើង​ក្នុងគោលបំណង ដើម្បីជជែករៀបចំក្របខណ្ឌគោលនយោបាយ ២០២៣-២០២៨ ដែលមានការ​ចូលរួមតាំងពីថ្នាក់ដឹកនាំស្រុករហូត​ ដល់ថ្នាក់កំពូលដើម្បីចូលរួមផ្ដល់មតិទៅលើទិស ដៅដែលត្រូវ​ប្រកាន់​យកក្នុងរយៈ ពេល៥ ឆ្នាំទៅមុខ។

សម្ដេច បានឲ្យដឹងដែរថា មហាសន្និបាតវិសាមញ្ញនេះជាពិសេស បញ្ហាមនុស្សក្លាយទៅជា​បញ្ហា​សំខាន់​ជាងគេដូចដែលសម្ដេចធ្លាប់និយាយហើយថាថវិកាឆ្នាំ ២០២៣ គឺជាថវិកាបម្រើឲ្យមនុស្ស។ក្នុងនោះមានទាំងការដំឡើង​បៀវត្ស​ការធ្វើអន្ដរាគមន៍ជួយចំពោះអ្នកក្រីក្រ​ដែលជួបបញ្ហាកូវីដ១៩ និងបញ្ហាអតិផរណា ជាដើម ៕អត្ថបទ៖ មុត សុទ្ធ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm