អ្នកដែលបង្ខូចកេរ្តិ៍ឈ្មោះឯកឧត្តម ប្រាក់ សុវណ្ណ និងលោកជំទាវ ស ចេង ត្រូវឃុំខ្លួននៅពន្ធនាគារព្រៃ.ស

2023/01/28 06:14:36 pm        66

ភ្នំពេញ៖ បុរស​ម្នាក់​ដែល​មានឈ្មោះ​ថា «​ភេ អ៊ី​ម​» អតីត​អភិបាលស្រុក​ស៊ី​ធរ​កណ្តាល និង​ជា​អតីត​សមាជិក​ក្រុមប្រឹក្សា​ខេត្តព្រៃវែង ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃ​.​ស​ហើយ ក្រោយ​ពី​តុលាការ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​ស៊ើបអង្កេត​រក​ឃើញ​ថា បុរស​រូប​នេះ​បាន​ក្លែង​លិខិត និង​ឯកសារ​ជា​ច្រើន ដើម្បី​បង្ខូច​កេរ្តិ៍ឈ្មោះ​ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​ខេត្តព្រះវិហារ និង​លោក​ជំទាវ ស ចេ​ង ថា​បាន​ស៊ីដាច់​ដី​របស់​ខ្លួន ។

ការ​ចាប់ខ្លួន និង​ឃុំខ្លួន​បុរស​ឈ្មោះ ភេ អ៊ី​ម ដាក់​ពន្ធនាគារ​ព្រៃ​.​ស បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ថា ឯកឧត្តម ប្រាក់ សុវណ្ណ និង​លោក​ជំទាវ ស ចេ​ង ជា​មនុស្ស​ស្អាតស្អំ និង​មិន​បាន​ពាក់ព័ន្ធ​លើ​ដី​ចំនួន​២​ទីតាំង ដែល​បុគ្គល ភេ អ៊ី​ម ចោទប្រកាន់​នោះ​ទេ ។ ដី​ចំនួន ២ ទីតាំង ដែល​បុគ្គល​ឈ្មោះ ភេ អ៊ី​ម បាន​ក្លែង​ឯកសារ​នោះ គឺ​ទីតាំង​ទី​១ មាន​ទំហំ​ដី ៧៥០ ម៉ែត្រ x ៨០០ ម៉ែត្រ ស្មើនឹង ៦០ ហិ​កតា នៅ​ចំណុច​ស្វា​បៀក ភូមិ​វាល​ស្មាច់ ឃុំ​ក្របៅ ស្រុក​កំចាយមារ ខេត្តព្រៃវែង និង​ដី​មួយ​កន្លែង​ទៀត មាន​ទំហំ​ដី ៣០០ ម៉ែត្រ x ៨០០ ម៉ែត្រ ស្មើនឹង ២៤ ហិ​កតា ស្ថិត​នៅ​ចំណុច​ត្រពាំង​គូ ភូមិ​ត្បូង​វត្ត ឃុំ​ក្របៅ ស្រុក​កំចាយមារ ខេត្តព្រៃវែង នោះ ការ​ពិត​ដី​នោះ​ជា​កម្មសិទ្ធិ​ប្រជាពលរដ្ឋ និង​មាន​ប្រជាពលរដ្ឋ ដែល​ជា​ម្ចាស់​ដី​គេ​អាស្រ័យ​ផល​លើ​ដីចម្ការ​គេ​រាល់ថ្ងៃ ។

សូម​បញ្ជាក់​ថា ដី​ទាំង ២ ទីតាំង​ខាងលើ​នេះ កន្លង​មក មាន​បុគ្គល​ឈ្មោះ ភេ អ៊ី​ម ដែល​ជា​អតីត​អភិ​បាលរង​ស្រុក​កំចាយមារ និង​ជា​អតីត​សមាជិក​ក្រុមប្រឹក្សា​ខេត្តព្រៃវែង បាន​ក្លែង​លិខិត និង​ឯក​សារ​សាធារណៈ​ជា​ច្រើន​ដាក់​ជូន​សម្តេច​ក្រឡាហោម ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ថា រូប​លោក​កាល​ពី​ឆ្នាំ ១៩៩៨ បានឱ្យ​ឯកឧត្តម ប្រាក់ សុវណ្ណ លោក សៅ សុវណ្ណ លោក ចាប អេ​ង ប៊ុ​ន ដួង លោក គង់ ម៉ា​ឡេ​ត លោក ឥន ភឿន រៀបចំ​ដី​ឱ្យ​រូប​ខ្លួន ។

សូម​បញ្ជាក់​ទៀត​ថា បុគ្គល ឈ្មោះ ភេ អ៊ឹម តាម​រយៈ​លិ​ខិ​តស្នើ​សុំ​អន្តរាគមន៍ ជូន​សម្តេច​ក្រឡាហោម ស ខេ​ង ចុះ​ថ្ងៃ​ទី ៣ ខែតុលា ឆ្នាំ ២០២២ បាន​ចោទប្រកាន់​គ្មាន​ការ​ពិត​ថា ឯកឧត្តម ប្រាក់ សុវណ្ណ និង​លោក​ជំទាវ ស ចេ​ង បាន​ធ្វើ​លិខិត​កាន់កាប់​ដី​ទាំង​ពីរ​ទីតាំង​នោះ ដែល​មាន​ចុះហត្ថលេខា​ភូមិ​-​ឃុំ ។

យ៉ាងណាមិញ ជុំវិញ​ការ​ចោទប្រកាន់​របស់​បុគ្គល​ឈ្មោះ ភេ អ៊ឹម ត្រូវ​បាន​លាតត្រដាង​ការ​ពិត​ហើយ ក្រោយ​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​ចុះ​ស្រាវជ្រាវ​ដល់ទី​តាំង និង​អ្នក​ពាក់ព័ន្ធ ហើយ​ជា​លទ្ធផល​បាន​បង្ហាញ​ថា ឯកឧត្តម ប្រាក់ សុវណ្ណ និង​លោក​ជំទាវ ស ចេ​ង មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​របស់​បុគ្គល​ឈ្មោះ ភេ អ៊ឹម នោះ​ទេ ព្រោះ​រូប​ឯកឧត្តម ប្រាក់ សុវណ្ណ និង​លោក​ជំទាវ ស ចេ​ង មិន​មាន​ដី ឬ​កាន់កាប់​ដី ដូច​ការ​ចោទប្រកាន់​ឡើយ ។ ពោល​គឺ​គ្មាន​ដី ៦០ ហិត​តា នៅ​ចំណុច​ស្វា​បៀក ភូមិ​វាល​ស្មាច់ ឃុំ​ក្របៅ ស្រុក​កំចាយមារ ខេត្តព្រៃវែង ពាក់ព័ន្ធ​ឯកឧត្តម ប្រាក់ សុវណ្ណ និង​លោក​ជំទាវ ស ចេ​ង ទេ ។សំខាន់​ជាង​នេះ​ទៅ​ទៀត ដី​នៅ​ទាំង ២ ទីតាំង​ខាងលើ គឺ​មាន​ម្ចាស់​ដី​ទាំង​អស់គេ​អាស្រ័យ​ផល​លើ​ដី​របស់​គេ ដោយ​មិន​បាន​ចាកចេញ​ទៅ​ណា​ទេ ហើយ​ឯកឧត្តម ប្រាក់ សុវណ្ណ និង​លោក​ជំទាវ ស ចេ​ង ក៏​មិន​ដែល​បាន​ទិញ​ដី​ពី​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទីតាំង​នោះ​ទេ ។

ជាមួយ​គ្នា​នោះ​ផង​ដែរ លោក​ជំទាវ ស ចេ​ង បាន​ថ្លែង​ថា ការ​ផ្សាយ​របស់​សារព័ត៌មាន​កន្លង​មក តាម​សម្តី​របស់​បុគ្គល​ឈ្មោះ ភេ អ៊ី​ម គឺ​មិន​ពិត​នោះ​ទេ ព្រោះ​ជាស​ម្តី​តែ​ម្ខាង ព្រោះ​ក្រុម​គ្រួសារ​របស់​លោក​ជំទាវ គឺជា​មនុស្ស​ស្អាតស្អំ មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​របស់​បុគ្គល​ឈ្មោះ ភេ អ៊ឹម នោះ​ទេ ។ ហេតុ​ដូច្នេះ​ហើយ បានជា​ពេល​សមត្ថកិច្ច​ចុះ​ធ្វើការ​ស្រាវជ្រាវ​លើ​ការ​ចោទប្រកាន់​នេះ បាន​រក​ឃើញ​ភាព​ស្អាតស្អំ​របស់​ស្វាមី​លោក​ជំទាវ គឺ​ឯកឧត្តម ប្រាក់ សុវណ្ណ និង​រូប​លោក​ជំទាវ​ផ្ទាល់ ទទួល​បាន​នូវ​ភាព​យុត្តិធម៌ ព្រោះ​មិន​បាន​ស៊ីដាច់​ដី ឬ​រំ​លោ​.​ភយ​ក​ដី​របស់​បុគ្គល​ណា ដូច​ការ​ចោទប្រកាន់​របស់​បុគ្គល​ឈ្មោះ ភេ អ៊ី​ម ទេ ។

ជាក់ស្តែង បុគ្គល​ដែល​ចោទប្រកាន់ និង​បង្ខូច​កេរ្តិ៍ឈ្មោះ ឯកឧត្តម ប្រាក់ សុវណ្ណ និង​លោក​ជំទាវ ក៏​ត្រូវ​បាន​តុលាការ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ពី​បទ «​ក្លែង​ឯកសារ​ជា​សាធារណៈ​» រឿង​ដី​ទាំង​ពីរ​ទីតាំង​ខាងលើ ៕

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        1
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        95
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm