
ភ្នំពេញ៖ បុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាកRenge Rover ក្នុងល្បឿនលឿនបានជ្រុលបុករបាំងថ្មពុះចែកទ្រូកផ្លូវពេញទំហឹងបណ្ដាលឲ្យរបាំងថ្មខូចខាតអស់ចំនួនពីរកង់ ចំណែករថយន្តរងការខូចខាតខ្ទិចមួយកំណត់មុខ។
ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អេីលនៅវេលាម៉ោង៣ទាបភ្លឺឈានចូលថ្ងៃទី២៩ ខែមករាឆ្នាំ ២០២៣ នៅតាមបណ្ដោយមហាវិថីព្រះសីហនុ កែងផ្លូវ១១៣ ស្ថិតក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
តាមប្រពភពព័ត៌មានពីកន្លែងកើតហេតុបានហើយដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តស៊េរីទំនើប ម៉ាក RANGE ROVER ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BU-8802 ធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះសីហនុ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ បានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរបាំងថ្មខូចខាតអស់ចំនួនពីរកង់ចំណែករថយន្តខ្ទេចមួយកំណត់មុខ រងការខូចខាត តែសំណាងល្អមិនបណ្ដាលឲ្យមានមនុស្សរងរបួសឡើយ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំធ្វើការដោះស្រាយគ្នាតាមច្បាប់៕ អត្ថបទ៖ កុម្ភ:


