គណបក្សប្រជាជនកម្ពុជាបន្តប្តេជ្ញាការពារដោយឥតងាករេនូវរបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ

2023/01/30 09:03:22 am        740

ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ជាថ្មីម្តងទៀតចំពោះគោលជំហររបស់ខ្លួន ក្នុងការបន្តប្តេជ្ញាការពារ ដោយឥតងាករេនូវរបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញឲ្យស្ថិតស្ថេរជានិរន្តរ៍ និងបន្តខិតខំ ពង្រឹងនូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា ឲ្យកាន់តែល្អប្រសើបន្ថែមទៀតផងដែរ ដើម្បីគុណ ប្រយោជន៍របស់ប្រជាជន និងប្រទេសជាតិទាំងមូល។យោងតាមសេចក្តីសម្រេចចិត្តនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រ ជាជនកម្ពុជា ដែលបានចេញនាល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា «មហាសន្និបាត បញ្ជាក់ច្បាស់នូវគោលជំហរឥតងាករេ ក្នុងការការពាររបបរាជានិយមអាស្រ័យ​រដ្ឋធម្មនុញ្ញឲ្យស្ថិតស្ថេរជា និងរន្តរ៍។ ព្រមជាមួយនោះ បន្តពង្រឹងពង្រីកលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស និងលើកកម្ពស់ការគោរព សិទ្ធិមនុស្សនៅកម្ពុជា ដែលជាមូលដ្ឋានដ៏សំខាន់ចាំបាច់ក្នុងការ​ពង្រឹងសន្តិភាព ស្ថិរភាព និងជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាដើម»។

ក្នុងស្មារតីខាងលើនេះ គណបក្សប្រជាជនកម្ពុជា ចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បណ្តាគណបក្សនយោបាយ និងគ្រប់មជ្ឈដ្ឋានផ្សេង​ទៀតក្នុងសង្គម ក្នុងការពង្រឹងបរិយាកាសនយោបាយ​សម្រាប់ការបោះឆ្នោតឲ្យបានល្អប្រសើរ ប្រកបដោយលក្ខណៈអព្យា ក្រឹត គ្មានការគំរាមកំហែង និងសុវត្ថិភាព លើមូលដ្ឋានប្រកាន់ខ្ជាប់​គោល​ការណ៍ច្បាប់ ដើម្បីធានាឲ្យដំណើរការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះប្រព្រឹត្តិ ដោយជោគជ័យ ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលឆ្លុះបញ្ចាំងទាំងស្រុងនូវឆន្ទៈរបស់ ប្រជាពលរដ្ឋខ្មែរទាំងមូល។

តាមរយៈសេចក្តីសម្រេចរបស់មហាសន្និបាត ក៏បានឲ្យដឹងផងដែរថា មហាសន្និបាតវិសាមញ្ញ តំណាងទូទាំងប្រទេសក៏បានប្រកាសគាំទ្រពេញទំហឹង សម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋ មន្រ្តីសម្រាប់នីតិកាលទី៧នៃរដ្ឋសភា និងគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ ពេលអនាគតផងដែរ៕អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

សម្ដេចធិបតី និងលោកជំទាវបណ្ឌិតអបអរសាទរ និងជូនពរជ័យដល់បងប្អូនម៉ូស្លីមកម្ពុជា ទាំងក្នុង និងក្រៅប្រទេសដែលនឹងចូលបួសខែរ៉ម៉ាឌន
2026/02/18 09:44:28 pm        1
ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងប្រែក្លាយផ្លូវជនបទកាន់តែរឹងមាំ គាំទ្រការរស់នៅរបស់ប្រជាជន
2026/02/18 06:59:00 pm        1
កម្ពុជាបង្ហាញជំហរដាច់ខាតដើម្បីបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីកម្ពុជា ជូនដល់តំណាងអង្គទូតបរទេសចំនួន ២៦ និងតំណាងសហភាពអឺរ៉ុប (EU)នៅកម្ពុជា
2026/02/18 05:25:22 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចធិបតី និងលោកជំទាវបណ្ឌិតអបអរសាទរ និងជូនពរជ័យដល់បងប្អូនម៉ូស្លីមកម្ពុជា ទាំងក្នុង និងក្រៅប្រទេសដែលនឹងចូលបួសខែរ៉ម៉ាឌន

2026/02/18 09:44:28 pm
​ជនមូស្លីមអាហ្វហ្គានីស្ថានប្រឈមនឹងតម្លៃចំណីអាហារកើនឡើងខ្ពស់ ខណៈបុណ្យរ៉ាម៉ាដានចាប់ផ្តើម
2026/02/18 08:11:04 pm
​គ្រូបង្រៀនហ្កាហ្សា បើកមជ្ឈមណ្ឌលសិក្សាឥតគិតថ្លៃសម្រាប់ក្មេងជម្លៀសខ្លួននៅទីក្រុង Arish របស់អេហ្ស៊ីប
2026/02/18 08:06:50 pm
​លោក Lavrov ជួបសមភាគីគុយបា ខណៈរុស្ស៊ីនិយាយថា ខ្លួននឹងបន្តផ្តល់ការគាំទ្រដល់ទីក្រុងឡាហាវ៉ាន់
2026/02/18 08:01:02 pm
​អ៊ុយក្រែន និងរុស្ស៊ី មិនបានបង្ហាញសញ្ញាវឌ្ឍនភាពឡើយ ក្រោយបញ្ចប់ការចរចារ ២ថ្ងៃ នៅស្វីស
2026/02/18 07:56:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/02/15 04:10:52 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/02/03 09:25:04 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/02/18 06:10:42 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/02/15 01:40:24 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/02/16 08:30:45 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am