Zlatan Ibrahimovic​ បន្ត​កិច្ច​សន្យា​មួយ​ឆ្នាំ​ទៀត​នៅ​ជាមួយ AC Milan

2021/04/27 09:59:58 am        167

​បាល់ទាត់៖ ខ្សែប្រយុទ្ធ​ស៊ុយអែត​វ័យ ៣៩​ឆ្នាំ Zlatan Ibrahimovic ​នៅ​មិនទាន់​គិត​គូ​ពី​រឿង​ចូលនិវត្តន៍​ឡើយ បន្ទាប់ពី​បាន​សំរេច​ក្នុង​ការ​បន្ត​កិច្ចសន្យា​មួយ​ឆ្នាំ​ទៀត​ នៅ​ជាមួយ​ក្លិប​អ៊ីតាលី AC Milan​។​ ​​កិច្ចសន្យា​របស់​កីឡាករ​វ័យ ៣៩​ឆ្នាំ​រូប​នេះ​ជាមួយ AC Milan នឹង​អស់​សុពលភាព​នៅ​ដំណាច់​រដូវ​កាល​នេះ​។​

​​កីឡាករ​ភាគច្រើន​មិន​ថា​នៅ​តំបន់​អឺរ៉ុប អាមេរិក​ឡាទីន រឺ​អាស៊ី​ឡើយ ភាគច្រើន​ស្ថិត​ដល់​វ័យ​នេះ​សំរេច​ចិត្ត​ចូលនិវត្តន៍​ពី​អាជីព​កីឡាករ​ទៅ​ហើយ តែ Zlatan មិន​ត្រឹមតែ​មិន​ចូលនិវត្តន៍​ទេ ថែមទាំង​ត្រូវ​បាន​កោះ​ហៅ​ចូល​ក្រុម​ជំរើស​ជាតិស៊ុយអែត ​សារជាថ្មី​ទៅទៀត​កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ ​​​អតីត​ខ្សែប្រយុទ្ធ Manchester United រូប​នេះ​រក​បាន ១៥​គ្រាប់​ហើយ​នៅ Serie A រដូវ​កាល​នេះ​ជាមួយ AC Milan ក្នុង​ការ​បង្ហាញខ្លួន ១៧​លើក​។​ ​AC Milan កំពុង​ឈរ​លេខ២ ក្នុង​តារាង​ដែល​នឹង​អាច​បង្ហាញ​ខ្លួន​នៅ Champions League រដូវ​កាល​ក្រោយ​បន្ទាប់ពី​អវត្តមាន​តាំងពី​ឆ្នាំ​២០១៤​។​

​​រំលឹក​ថា Zlatan Ibrahimovic​ បាន​មក​ចូលរួម​ជាមួយ AC Milan ជា​លើក​ទី២ កាលពី​ខែធ្នូ ​ឆ្នាំ២០១៩ បន្ទាប់ពី​ធ្លាប់​លេង​ឲ្យ​ AC Milan លើកដំបូង​នៅ​រដូវ​កាល ២០១០-១១ ជា​កីឡាករ​ខ្ចី​ជើង​ពី Barcelona ហើយក៏​ជា​រដូវ​កាលដែល AC Milan គ្រង​ជើងឯក Serie A ផង​ដែរ មុន​ពេល​ដែល​ចុះ​កិច្ច​សន្យា​ផ្ទេរ​ផ្ដាច់​មកកាន់ AC Milan៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm