
ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចនាពេលបច្ចុប្បន្ននេះ បានប្រកាសថា ខ្លួននឹង កម្ចាត់ចោលនូវនយោបាយ និងសកម្មភាពជ្រុលនិយមគ្រប់រូបភាពទាំងអស់ឲ្យអស់ពីសង្គមកម្ពុជា ខណៈការព្រមានកម្ចាត់នូវទង្វើបែបនេះ គឺក្នុងគោលបំណងថែរក្សាសុខសន្តិភាព និងសេចក្តីសុខក្សេមក្សាន្តរបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងមានសព្វថ្ងៃនេះ។
នៅក្នុងសេចក្តីសម្រេចចិត្តនៃមហាសន្តិបាតវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា តំណាងទូទាង កាលពីល្ងាចម្សិលមិញនេះ បានសង្កត់ធ្ងន់ថា«មហាសន្និបាតបញ្ជាក់ច្បាស់អំពីការប្តេជ្ញាចិត្ត របស់ គណបក្សប្រជាជនកម្ពុជា ក្នុងការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខ ឲ្យបានរឹងមាំនូវគ្រប់ កាលៈទេសៈ លើកកម្ពស់ការគោរព និងអនុវត្តច្បាប់ដ៏ម៉ឺងម៉ាត់ ហើយប្រឆាំងដាច់ខាតរាល់សកម្មភាពប្រ ទូសសរ៉ាយ ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងការអភិវឌ្ឍនៅកម្ពុជា។
ក្នុងស្មារតីនេះ ចាំបាច់ត្រូវកម្ចាត់នយោបាយ និងសកម្មភាពជ្រុលនិយមគ្រប់រូបភាពឲ្យអស់ពីសង្គមកម្ពុជា មិនទុកឲ្យ និន្នាការនេះបង្ករការបែកបាក់ជាតិឡើយ ដើម្បីពង្រឹងសាមគ្គីភាព ឯកភាពជាតិ និងធានាបរិយាកាសរស់ នៅដ៏សុខសាន្តជូនប្រជាជន។
ជាមួយគ្នានេះ បន្តលើកកម្ពស់ការអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់ មានសុវត្ថិភាពឲ្យកាន់តែបានល្អប្រសើរតាមទិសដៅដែលរាជរដ្ឋាភិបាលបានដាក់ចេញ»។
ជាមួយគ្នានោះដែរ សេចក្តីសម្រេចចិត្តរបស់មហាសន្តិបាទវិសាញ្ញនេះដែរ គណបក្សប្រជាជនកម្ពុជា បានផ្តោតការ យកចិត្តទុកដាក់ដោះស្រាយបញ្ហាជីវភាពរស់នៅរបស់ប្រជាជនឲ្យបានកាន់តែល្អប្រសើរ តាមរយៈការបន្តពង្រឹងការអនុវត្តគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០១៦-២០២៥. បន្តអនុវត្ត កម្មវិធីជួយឧបត្ថម្ភគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩, អនុវត្តកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារដែលរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណា និងកម្មវិធីជំនួយ សង្គមជាសាច់ប្រាក់ជូនគ្រួសារដែលរងហានិភ័យ និងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ ,បន្តជំរុញការ ដំឡើងប្រាក់បៀវត្សមន្រ្តី រាជកា និងកងកម្លាំងប្រដាប់អាវុធ ការកែសម្រួល និងដំឡើងប្រាក់សោធននិវត្តន៍ ការដំឡើងប្រាក់ឈ្នួលអប្បរមាដល់កម្មករនិយោជិត និងកាអនុវត្តប្រាក់សោធននិវត្តន៍សម្រាប់កម្មករនិយោ ជិត ដែលស្ថិតនៅក្រោមបទបញ្ញត្តិនៃច្បាប់ស្តីពីការងារ និងខិតខំដោះស្រាយតម្រូវការផ្សេងៗរបស់ប្រជា ជនជាអាទិ៍ ការងារធ្វើ ទីផ្សារកសិផល ស្ថិរភាពថ្លៃទំនិញចាំបាច់ ការថែរក្សាសុខភាព ការផ្គត់ផ្គង់ទឹកស្អាត អគ្គិសនី ការកសាងផ្លូវជនបទ ប្រឡាយទឹកជាដើម៕អត្ថបទបាន ចក់