កែប ៖ រកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ ចំនួន៣អង្គ/នាក់បន្ថែមទៀត នៅខេត្តកែប ដែលបញ្ជាក់ដោ យវិទ្យាស្ថានជាតិសុខភាពសាធារណៈនេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកែប នៅថ្ងៃទី២៣ ខែមេសា។
អ្នកជំងឺទាំង ៣អង្គ/នាក់នោះ ១. ព្រះសង្ឃព្រះនាម ប៊ូ ផាត ព្រះជន្ម ៥៥វស្សា, ២.ឈ្មោះ ប៊ួ ហ៊ួយ ភេទស្រី អាយុ ៣១ឆ្នាំ មានទីលំនៅ នៅភូមិអង្កោល ឃុំអង្កោល និងទី៣ ឈ្មោះ កៅ វ៉ាន់ ភេទប្រុស អាយុ ៣៤ឆ្នាំមានទីលំនៅ នៅភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។
ក្នុងសេចក្តីប្រកាសព័ត៌ មានដដែលបានបញ្ជាក់ថា អ្នកជំងឺកូវីដទាំង៣អង្គ/នាក់ សុទ្ធតែធ្លាប់មានប្រវត្តិចេញពីបណ្តាមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ដោយព្រះសង្ឃព្រះនាម ប៊ូ ផាត និងកូនស្រីឈ្មោះ ប៊ូ ហ៊ួយ បានទៅសម្រាកព្យា បាលជំងឺនៅមន្ទីរពេទ្យព្រះកុសុមៈ (ពេទ្យលោកសង្ឃ) ដោយបានត្រឡប់មកផ្ទះវិញនៅថ្ងៃទី១៧ ខែមេសា ហើយត្រូវបានក្រុមឆ្លើយតបបន្ទាន់ទៅធ្វើចត្តាឡីស័កកម្រិត២ រហូតដល់ថ្ងៃទី២២ មេសាទើបដឹងលទ្ធផលវិជ្ជមាន។ ចំណែកបុរសឈ្មោះ កៅ វ៉ាន់ បានជូនបងប្រុសទៅព្យាបាលជំងឺនៅមន្ទីរពេទ្យវឌ្ឍនវិជ្ជា និងបន្តព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ។
បច្ចប្បន្នអ្នកជំងឺទាំង៣អង្គ/នាក់នេះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកែប។ ដោយឡែកកាលពីល្ងាចថ្ងៃទី២២ ខែមេសាអាជ្ញាធរស្រុកដំណាក់ចង្អើរ បាននាំអ្នកដែលប៉ះពាល់ដោយផ្ទាល់ជាមួ យអ្នកជំងឺ ទៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កខេត្ត ហើយក្រុមឆ្លើយតបបន្ទាន់របស់រដ្ឋបាលខេ ត្ត បាន និងកំពុងស្រាវជ្រាវរកទីតាំង និងកំណត់មុខសញ្ញាអ្នកដែលពាក់ព័ន្ធ ក្នុងករណីនេះបន្តទៀត៕អត្ថបទ ៖ សារីម





