វាយកូនបាល់៖ កីឡាការិនីវាយកូនបាល់បេឡារុស Aryna Sabalenka បានវាយបកយកឈ្នះកីឡាការិនីកាហ្សាក់ស្ថានដើម្បីក្លាយជាជើងឯក Australian Open និងជាពាន Grand Slam លើកដំបូងក្នុងអាជីព។ ជាការប្រកួតដ៏តានតឹងទោះបីជាការប្រកួតផ្នែកនារី តែកីឡាការិនីទាំង២ បានបង្ហាញពីកម្លាំងខ្លាំងក្លាមិនចាញ់បុរសឡើយក្នុងការចេញសេវារៀងៗខ្លួន។

Rybakina ដែលជាជើងឯក Wimbledon បាននាំមុខមួយសិតមុន ៦-៤ មុនពេលដែល Sabalenka វាយបកយកឈ្នះពីរសិតផ្ទួនៗវិញ ៦-៣ និង ៦-៤។ នេះមិនមែនជាលើកដំបូងឡើយដែល Sabalenka ចាញ់សិតដំបូងហើយវាយបកយកឈ្នះវិញ ២សិតចុងក្រោយនោះ ពោលគឺឆ្នាំមុនរាលការប្រកួតដែលនាងចាញ់សិតដំបូងចំនួន ៦ប្រកួត សុទ្ធតែវាយបកយកឈ្នះវិញបានទាំងអស់នៅ Grand Slam។ Aryna Sabalenka បានចាប់ផ្តើមរដូវកាល ២០២៣ របស់ខ្លួនជាមួយនឹងជ័យជំនះ ១០ប្រកួតជាប់គ្នាដែលរួមមានឈ្នះជើងឯក Adelaide Open និង Australian Open នេះ៕
អត្ថបទ៖នាង សុភាវុធ