បាល់ទាត់៖ ក្លិបតោខៀវ Chelsea បានសំរេចក្នុងការនាំយកខ្សែការពារវ័យ ១៩ឆ្នាំបារាំង Malo Gusto ពីក្លិបបារាំង Olympique Lyon ក្នុងតម្លៃ ៣៥លានអឺរ៉ូ។ Gusto បានចុះហត្ថលេខារយៈពេល ៧ឆ្នាំតែត្រូវ Chelsea អនុញ្ញាតឱ្យលេងនៅ Lyon ដល់ចប់រដូវកាល។
Malo Gusto ជាកីឡាករដែលចេញពីថ្នាលយុវជនរបស់ Lyon មុនពេលមានឱកាសឡើងមកលេងក្រុមធំនៅខែមករាឆ្នាំ២០២១។ រដូវកាលនេះ Gusto បង្ហាញខ្លួនបាន ១៥លើកក្នុងលីគជាមួយ Lyon ដែលកំពុងឈរលេខ៩។ គិតមកដល់ពេលនេះ Chelsea បានចំណាយលុយនាំចូលកីឡាករថ្មីក្នុងខែមករានេះប្រមាណ ១៦០លានផោនមកហើយដែលរួមមាន Noni Madueke, Mykhailo Mudryk, David Dastro Fofana, Andrey Santos, Benoit Badiashile និងខ្ចី Joao Felix ពី Atletico Madrid៕
អត្ថបទ៖នាង សុភាវុធ