បាល់ទាត់៖ សហរដ្ឋអាមេរិកនឹងធ្វើជាម្ចាស់ផ្ទះ រៀបចំព្រឹត្តិការណ៍បាល់ទាត់ជើងឯកអាមេរិកខាងត្បូង Copa America ឆ្នាំ២០២៤ ដែលនឹងមានក្រុមចូលរួមសរុប ១៦ក្រុម។ អាមេរិកជាម្ចាស់ផ្ទះក៏មានន័យថាជាលើកទី២ ហើយដែល Copa America ត្រូវរៀបចំក្រៅទ្វីបអាមេរិកខាងត្បូង ហើយក៏ជាលើកទី២ ដែរសម្រាប់សហរដ្ឋអាមេរិក។
អេក្វាដ័រជាប្រទេសដែលគ្រោងរៀបចំព្រឹត្តិការណ៍នៅឆ្នាំ២០២៤ នេះ តែរដ្ឋាភិបាលប្រទេសនេះបានបញ្ជាក់កាលពីថ្ងៃវិច្ឆិកាឆ្នាំមុនថា អេក្វាដ័រមិនអាចរៀបចំបានឡើយ។ កាលពីឆ្នាំ២០២១ Copa America ត្រូវបានរៀបចំនៅប្រេស៊ីល និងអាហ្សង់ទីនជាជើងឯក។ ជាធម្មតា Copa America មានក្រុមចូលរួមសរុបត្រឹម ១០ប្រទេសក្នុងតំបន់អាមេរិកខាងត្បូងប៉ុណ្ណោះ តែឆ្នាំ២០២៤ នឹងបង្កើនក្រុមចូលរួមដល់ ១៦ក្រុមដែលបូកបញ្ចូលទាំង ៦ក្រុមមកពីតំបន់អាមេរិកខាងជើង អាមេរិកកណ្ដាល និងការ៉ាអ៊ីប ដែលទាំង ៦ក្រុមនោះត្រូវឆ្លងវគ្គជម្រុះតាមរយៈការប្រកួតក្របខណ្ឌ CONCACAF Nations League មានន័យថា ប្រទេសម្ចាស់ផ្ទះអាមេរិកក៏មានទាន់ប្រាកដថាបានចូលលេងរឺអត់។ រំលឹកថា សហរដ្ឋអាមេរិកធ្លាប់រៀបចំព្រឹត្តិការណ៍ពិសេសរបស់ Copa America កាលពីឆ្នាំ២០១៦ ផងដែរ៕
អត្ថបទ៖នាង សុភាវុធ