កម្មវិធីដកពិន្ទុបណ្ណបើកបរបានរកឃើញល្មើសច្បាប់ជាង ៨ពាន់ករណី និងដកពិន្ទុជាង ១០ម៉ឺនពិន្ទុ

2023/01/30 08:17:36 pm        680

ភ្នំពេញ៖ ដំណើរការសាកល្បងពិន័យ និងដកពិន្ទុបណ្ណបើកបរ រយៈពេល៤ខែកន្លងមក បានរកឃើញមានល្មើសច្បាប់ចរាចរណ៍ចំនួនជាង ​៨ពាន់៧រយករណី និងបានដកពិន្ទុ សរុបជាង ១០ម៉ឺនពិន្ទុ។

ថ្លែងក្នុងពិធីបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២២ និងលើកទិស​ដៅ​ការងារឆ្នាំ២០២៣ ដែលធ្វើឡើងនាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ​លោកជំទាវ មឹន មាណាវី រដ្ឋលេខា​ធិការក្រសួងសាធារណការ ​និងដឹកជញ្ជូន និងជាអគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍ផ្លូវគោក មានប្រសាសន៍ថា ក្នុងរយៈពេលនៃដំណើរការសាកល្បងធ្វើការពិន័យ និង​ដកពិន្ទុបណ្ណបើកបរដោយឧបករណ៍បច្ចេកទេសរយៈពេលបួនខែកន្លងមក ​គិតចាប់ពីថ្ងៃទី០១ ខែកញ្ញា​ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ សមត្ថកិច្ចបានរកឃើញមានអ្នកល្មើសច្បាប់ចរាចរណ៍ចំនួន ៨.៥១៣នាក់ ​ក្នុងនោះមានអ្នកបើកបររថយន្តធុនស្រាលមានចំនួន ៧.៤៧៧គ្រឿង រកឃើញល្មើស ៧.៥៧៩ករណី និងដកពិន្ទុសរុប ១០.១៦២ពិន្ទុ។ មានអ្នកបើកបររថយន្តធុនធ្ងន់ចំនួន ១.០៣៦គ្រឿង រកឃើញល្មើស ១.១៤៦ករណី និងដកពិន្ទុ ៦៦៥ពិន្ទុ។

លោកជំទាវ មឹន មាណាវី ​មានប្រសាសន៍បន្ថែមថា ​ចំពោះការត្រួតពិនិត្យអ្នកជិះម៉ូតូល្មើសមានសរុប ១១៥.៨០១គ្រឿង​ ក្នុងនោះ​មានមិនពាក់មួកសុវត្ថិភាព ​បានធ្វើការឃាត់បង្ខំឲ្យរកមួកមកពាក់ និង​ពិន័យចំនួន ៩៤ភាគរយ​ នៃករណីល្មើសសរុបរបស់អ្នកជិះម៉ូតូទាំង ១១៥.៨០១ករណី។

កម្មវិធីដកពិន្ទុបណ្ណបើកបរ ​និងការបង់ប្រាក់ពិន័យអន្តរការណ៍ទូទាំងប្រទេស​ចំពោះអំពើល្មើស​ច្បាប់​ស្តីពីចរាចរណ៍ផ្លូវគោក បានចាប់ផ្តើមអនុវត្តសាកល្បងចាប់ពីថ្ងៃទី០១ ​ខែកញ្ញា ​ឆ្នាំ២០២២ ដល់​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងដំណើរការអនុវត្តពេញលេញនៅថ្ងៃទី០១​ ខែមករា ឆ្នាំ២០២៣។ ការដាក់ឲ្យដំណើរការកម្មវិធីនេះ ​ធ្វើឡើងក្នុងគោលបំណងបង្កើនប្រសិទ្ធភាពនៃការរឹតបន្តឹងការ​អនុវត្តច្បាប់​ស្តីពីចរាចរណ៍ផ្លូវគោក ​សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក​ បានជាអតិបរមា ក៏​ដូចជាការបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋក្នុងការបង់ប្រាក់​ពិន័យអំពើល្មើស ច្បាប់​ស្ដីពីចរាចរណ៍ផ្លូវគោក ​និងធានាតម្លាភាពក្នុងការពិន័យអន្តរការណ៍ចំពោះអំពើល្មើស​ច្បាប់​ស្តីពីចរាចរណ៍ផ្លូវគោកផងដែរ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

អត្ថបទដែលទាក់ទង

ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
2026/08/18 06:40:44 pm        209
អ្នកនាំពាក្យ៖ ក្រសួងបានត្រៀមការងារថ្មីជូនកម្មករនៃរោងចក្រ៣នៅបន្ទាយមានជ័យដែលប៉ះពាល់ពីការឈ្លានពានរបស់ថៃ ទាំងតាម «១២៩៧»​ និង «ការចុះឈ្មោះជូនផ្ទាល់នៅរោងចក្រ»
2026/08/18 06:31:15 pm        138
គណៈប្រតិភូជាន់ខ្ពស់នៃកម្ពុជា-សហភាពអឺរ៉ុប​ អញ្ជេីញចុះទស្សនកិច្ចសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី​ និងសហគមន៍កសិកម្ម នៅខេត្តស្ទឹងត្រែង
2026/08/18 05:15:48 pm        140

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនជាតិអាមេរិកប៉ាឡេស្ទីចំណាយពេលពេញមួយយប់ជាមួយគ្រួសារក្នុងផ្ទះដែលឡោមព័ទ្ធដោយក្រុមតាំងលំនៅនិគមន៍អ៊ីស្រាអែល

2026/08/18 09:01:25 pm
​កាតានិយាយថា កិច្ចព្រមព្រៀងច្រកសមុទ្រ Hormuz អាចនឹងជួយឲ្យវិលត្រឡប់ទៅរកកិច្ចប្រជុំអាមេរិក-អ៊ីរ៉ង់
2026/08/18 08:44:19 pm
​ប្រធានាធិបតីចិន លោក Xi ជំរុញកុំ​ឱ្យ​ «បំផ្លាញ» ឋានៈជា «តំបន់សន្តិភាព» របស់អាមេរិកឡាទីន
2026/08/18 08:21:59 pm
​បេសកជន៖ អាមេរិក​បារម្ភយ៉ាងខ្លាំង ចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើមូលដ្ឋានទ័ពអាកាសស៊ីរី
2026/08/18 08:19:55 pm
​មនុស្សយ៉ាង​តចិច​ ២៥នាក់ ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារនៅរដ្ឋ​ Plateau របស់នីហ្សេរីយ៉ា
2026/08/18 07:53:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/18 02:32:45 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/17 10:47:29 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/17 11:39:47 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/17 03:32:08 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm