សម្ដេចក្រឡាហោមជំរុញ ពិនិត្យធ្វើច្បាប់ដាក់បន្ទុកអ្នកបង្កគ្រោះថ្នាក់ចរាចរណ៍លើអនីតិជន ត្រូវចិញ្ចឹមដល់ ១៨ឆ្នាំ

2023/01/30 09:11:39 pm        604

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន​គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានណែនាំដល់ស្ថាប័នពាក់ព័ន្ធ សិក្សាស្រាវជ្រាវច្បាប់មួយ ​ដើម្បីដាក់បន្ទុកដល់ជនបង្កគ្រោះថ្នាក់ចរាចរណ៍លើអនីតិជន ឱ្យទទួល​ខុសត្រូវ​ចិញ្ចឹមបីបាច់រក្សារហូតដល់ អាយុ ១៨ឆ្នាំ ។

ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ​ប្រចាំឆ្នាំ ២០២២ ​និងលើកទិសដៅការងារឆ្នាំ២០២៣ ​នៅព្រឹកថ្ងៃទី៣០ ខែមករានេះ សម្ដេចក្រឡាហោម មានប្រសាសន៍ថា ​គ្រោះថ្នាក់ចរាចរណ៍ ​ដោយសារអ្នកប្រើប្រាស់ផ្លូវមួយចំនួន មិនគោរព​ប្រតិបត្តិ​ច្បាប់ ខ្វះសីលធម៌ ​ខ្វះការយោគយល់អធ្យាស្រ័យ ហាក់បីដូចជាមិនស្រឡាញ់អាយុជីវិត​ខ្លួនឯង និងជីវិតអ្នកដទៃ ។

សម្ដេចក្រឡាហោម ចង់ឱ្យមានការទទួលខុសត្រូវរបស់អ្នកបង្កគ្រោះថ្នាក់លើអនីតិជន​ ដោយបាន លើកយកករណីនៃការបង្កគ្រោះថ្នាក់លើអនីតិជននៅឯណាបរទេស ដែលអ្នកបង្កត្រូវទទួល​ខុស​ត្រូវចិញ្ចឹម បីបាច់ថែរក្សារហូតដល់អាយុ១៨ឆ្នាំ ដើម្បីជាការដាស់តឿនដល់អ្នកបើកបរឱ្យ​មានការ​ប្រុងប្រយ័ត្នខ្ពស់ ។

សម្ដេចក្រឡាហម បានបន្ថែមថា ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឆ្នាំ២០២២ បាន តម្រូវ​ឱ្យធ្វើការត្រួតពិនិត្យឡើងវិញនូវចំណុចវិជ្ជមាន ​និងអវិជ្ជមាន​ ដើម្បីដកពិសោធន៍ និងដោះស្រាយ បញ្ហា​ប្រឈមឲ្យបានទាន់ពេលវេលា ​សំដៅកែលម្អ និងបង្កើនប្រសិទ្ធផលការងារសុវត្ថិភាព​ចរាចរណ៍​ផ្លូវ គោក ក្នុងឆ្នាំ២០២៣ ៕អត្ថបទ៖ បាន សុខរិទ្ធិ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm