បាល់ទាត់៖ ក្រុមសារិកាព្រៃ Newcastle បានឈានដល់កិច្ចព្រមព្រៀងហើយក្នុងការនាំយកខ្សែប្រយុទ្ធអង់គ្លេស Anthony Gordon ពី Everton ក្នុងតម្លៃផ្ទេរ ៤៥លានផោន។ មួយរយៈចុងក្រោយនេះ Gordon បានអវត្តមានពីការហ្វឹកហាត់ជាមួយ Everton និងទើបតែត្រលប់មកហ្វឹកហាត់វិញកាលពីថ្ងៃសុក្រ។
ខ្សែបម្រើវ័យ ២១ឆ្នាំរូបនេះក៏ជាគោលដៅរបស់ Chelsea ផងដែរកាលពីដើមរដូវកាល តែនៅពេលនោះ Everton ទាថ្លៃដល់ទៅ ៦០លានផោនធ្វើឱ្យ Chelsea ដកខ្លួន។ Anthony Gordon គឺជាកីឡាករយុវជនថ្នាលរបស់ Everton តាំងពីឆ្នាំ២០១២ និងបានឡើងមកលេងក្រុមធំនៅឆ្នាំ២០២០ បង្ហាញខ្លួនបាន ៦៥ប្រកួតមកទល់ពេលនេះរកបាន ៧គ្រាប់។ Anthony Gordon មិនបានបង្ហាញខ្លួនទៀតឡើយតាំងពីចូលលេងចុងក្រោយបំផុតមុនឆ្លងឆ្នាំ ហើយក៏ខកខានរកគ្រាប់បាល់តាំងពីថ្ងៃទី២២ ខែតុលានៅពេល Everton ឈ្នះ Crystal Palace ៣-០ និងជាជ័យជំនះចុងក្រោយរបស់ Everton ផងដែរដែលធ្លាក់មកដល់លេខ ១៩ នៅ Premier League សព្វថ្ងៃ៕
អត្ថបទ៖នាង សុភាវុធ